ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក Donald Trump ឈ្នះជាផ្លូវការក្នុងការជ្រើសតាំងបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ

អាមេរិក: មហាសេដ្ឋីសំបូរលុយច្រើនកប់ពពកប្រចាំនៅក្រុងញូវយ៉ក លោក Donald Trump ត្រូវបានប្រកាសជាផ្លូវការថា ជាបេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃទី២០ កក្កដា ឆ្នាំ២០១៦នេះ។

អ្នកនាំពាក្យសភាសហរដ្ឋអាមេរិកលោក Paul Ryan បានប្រកាសជាផ្លូវការក្នុងការតែងតាំង លោក Trump នៅក្នុងការបោះឆ្នោត​រដ្ឋដោយរដ្ឋ។

លោក Ryan បាននិយាយថា កៅអីបានប្រកាសថាលោក Donald J. Trump ដោយបានទទួលសម្លេងឆ្នោតភាគច្រើន​នៃការ​បោះឆ្នោត​នៅតាមមណ្ឌលរដ្ឋនានា ដូច្នេះលោកត្រូវបានគេជ្រើសរើសជាបេក្ខជនប្រធានាធិបតីអាមេរិកមកគណបក្សសាធារណរដ្ឋ។

មហាសេដ្ឋីអចលនទ្រព្យរូបនេះមកពីញូវយ៉កបានឈ្នះការតែងតាំងនៅពេលដែលគណបក្សនេះទទួលបានសម្លេង ៥០រដ្ឋទាំងអស់​នៅក្នុងរដ្ឋចំនួនប្រាំនិងក្រុងវ៉ាស៊ីនតោន ដោយទទួលសម្លេងឆ្នោតរបស់ពួកគេ។

កូនប្រុសរបស់លោក Donald Trump Jr បានប្រកាសពីការបោះឆ្នោតរបស់ញូវយ៉កដែលអនុញ្ញាតឱ្យឪពុករបស់គាត់ធានារក ១.២៣៧សំឡេងគាត់ត្រូវក្លាយជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ៕

Donald Trump

មតិយោបល់