ភ្នំពេញៈ បើតាមសមត្ថកិច្ចខណ្ឌមានជ័យ បានបញ្ជាក់ថា ស្រ្តីតារាចម្រៀងតាមភោជនីយដ្ឋានម្នាក់ ត្រូវបានប្តីហេងស៊យ ដែលមិនទាន់រៀបការនោះ បានច្របាច់កស្លាប់ នៅក្នុងបន្ទប់ជួលផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៦ និង៣០នាទីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ សង្ស័យជម្លោះគ្នាដោយរឿងអ្វីមួយ។
នគរបាលខណ្ឌមានជ័យ បានបញ្ជាក់ថា ស្រ្តីរងគ្រោះ ត្រូវប្តីរបស់នាង ដែលរស់នៅជាមួយគ្នា៤ឆ្នាំ ដែលមិនបានរៀបការត្រឹមត្រូវនោះ សម្លាប់ចោលដោយ ច្របាច់ក ប៉ុន្តែសមត្ថកិច្ចនៅមិនដឹងមកពីមូលហេតុពិតប្រាកដនៅឡើយទេ។
សូមជំរាបផងដែរថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅថ្ងៃទី២០កក្កដា ២០១៦ វេលាម៉ោង៦:៣០នាទីល្ងាច បន្ទាប់ពីគេប្រទះឃើញស្រ្តីម្នាក់ស្លាប់ នៅក្នុងបន្ទប់ផ្ទះជួលលេខ១ ស្ថិតនៅផ្ទះលេខ៤០៩ស្ទួន ក្រុមទី៩ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយករណីនេះអាជា្ញធបានដាក់ការសង្ស័យថា អាចជាករណីឃាតកម្ម ។
សមត្ថកិច្ចជំនាញបានពិនិត្យ និងធ្វើការអះអាងផ្លូវការដោយបញ្ជាក់ថា ជនរងគ្រោះឈ្មោះស្រី គុណ ស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចំរៀងតាម ភោជនីយដ្ឋាន៕
https://youtu.be/rmIeayNHYdM
មតិយោបល់