ចិនៈ យ៉ាងហោចណាស់មនុស្ស ៦នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់ និង ៣៤ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង វាយប្រហារភាគខាងជើងប្រទេសចិន ដែលបានចាប់ផ្ដើមកាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិន ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។
អ្នកស្លាប់បីនាក់ ត្រូវបានគេបញ្ជាក់ថា នៅក្នុងខេត្តសានស៊ី ពីរនាក់ទៀតនៅខេត្តហឺណាន និងម្នាក់ផ្សេងទៀតនៅជិតខេត្តហឺប៉ី។ អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងនៅថ្ងៃពុធនេះថា អ្នកបាត់ខ្លួនទាំងអស់ ត្រូវបានគេរាយការណ៍ថា ស្ថិតនៅក្នុងខេត្តហឺប៉ី។
ភ្លៀងធ្លាក់នេះ បានបណ្តាលឲ្យច្រាំងទន្លេសំខាន់ទាំងអស់ នៅក្នុងខេត្តនេះលិច និងបំផ្លាញទំនប់វារីអគ្គិសនី ចំនួន ១១ ស្ថានីយ៍វារីអគ្គិសនី ២ ទូរគមនាគមន៍ ១១២ និងជនលិចដីស្រែចំនួន ៤.០០០ ហិកតា។
នាយកដ្ឋានកិច្ចការស៊ីវិល បានជម្លៀសមនុស្សចំនួន ៦៧.១៥៨ នាក់ ដោយព្រួយបារម្មណ៍អំពីសុវត្ថិភាព ការព្រមានពីគ្រោះទឹកជំនន់ និងការរអិលបាក់ដី នៅក្នុងខេត្តនេះ៕
មតិយោបល់