ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយកាលពីថ្ងៃសុក្រថា សង្រ្គាមបង្ក្រាបថ្នាំញៀនរបស់លោក បានធ្វើឲ្យមានធ្លាក់ចុះយ៉ាងខ្លាំងនៃការផ្គត់ផ្គង់ថ្នាំញៀន ឬស្ថិតក្នុងកម្រិតទាបបំផុត ហើយលោកសក៏សូមអរគុណប្រទេសចិន សម្រាប់ការគាំទ្រគោលនយោបាយមួយនេះ ដោយបានលើកទ្បើងពីការស្បថរបស់លោកម្តងហើយម្តងទៀតថា សម្រាប់សម្ព័ន្ធមិត្តជាមួយអាមេរិក គឺវាមិនអាចដូចមុនទៀតទេ។ នេះបើយោងតាមរយៈ សារចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Duterte បានឱ្យដឹងថា យុទ្ធនាការបង្ហូរឈាម ប្រឆាំងនឹងការប្រើថ្នាំរបស់លោក គឺទទួលបានជោគជ័យ ដោយបានកាត់បន្ថយលំហូរគ្រឿងញៀន ប៉ុន្តែពេលឥឡូវបែរជាកើតមានឧក្រិដ្ឋកម្មចាប់ជំរិត ជាបញ្ហាមួយទៀត ដែលលោកគ្រោងនឹងដោះស្រាយឲ្យបាន។
កាលពីថ្ងៃសុក្រ លោក Duterte បានខឹងជាថ្មីម្តងទៀត ចំពោះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដែលបានព្រួយបារម្ភរជុំវិញការសម្លាប់របស់លោក ដែលវាផ្ទុយពីគោលជំហររបស់ប្រទេសចិន។
លោកបន្តថា «ឥឡូវនេះ នរណាជាអ្នកជួយយើង? គឺមានតែចិនប៉ុណ្ណោះ ចំណែកអាមេរិចពួកគេនិយាយថា ឲ្យខ្ញុំបញ្ឈប់ការសម្លាប់ក្រៅប្រព័ន្ធតុលាការ តើយើងគួរធ្វើតាមឬ?»។
លោក Duterte បាននិយាយប្រាប់អាមេរិកថា «ទៅកាន់ឋាននរកចុះ អ្នកឯងជាលាមក កុំគិចថា ប្រជាជនហ្វីលីពីនយើងដូចជាសត្វឆ្កែនោះ»។
គួរបញ្ជាក់ដែរថា សង្គ្រាមថ្នាំគ្រឿងញៀននៅហ្វីលីពីន បានសម្លាប់មនុស្សជាង ២.៣០០ នាក់ហើយ ក្នុងរយៈពេលបួនខែកន្លងមក៕
មតិយោបល់