អ៊ីរ៉ាក់: ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយតាមរយៈរដ្ឋាភិបាលអ៊ីរ៉ាក់បានឲ្យដឹងថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅប្រទេសតួកគី វាជាកិច្ចការផ្ទៃក្នុង និងសម្តែងនូវក្តីសង្ឃឹមរបស់ខ្លួនថា រដ្ឋាភិបាលតួកគីនឹងមិនបង្កឱ្យមានការបង្ហូរឈាមទៀតទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃទី២១ កក្កដា ឆ្នាំ២០១៦នេះ។
សេចក្តីថ្លែងការណ៍នេះបានបន្តឲ្យដឹងថា អ្វីដែលកំពុងកើតឡើងគឺកិច្ចការផ្ទៃក្នុងរបស់ប្រទេសតួកគី ដែលយើងកំពុងតាមដានយ៉ាងប្រកិតហើយយើងសង្ឃឹមថា វានឹងមិននាំឱ្យមានការបង្ហូរឈាមគ្នាឯងបន្តទៀត។
សេចក្តីថ្លែងការណ៍នេះបានបន្ថែមថា យើងសង្កត់ធ្ងន់លើតម្រូវការក្នុងការគោរពបរិបទប្រជាធិបតេយ្យនិងរក្សាទុកស្ថាប័នរដ្ឋរបស់តួកគីនិងទំនាក់ទំនងរបស់ខ្លួនជាមួយសហគមន៍អន្តរជាតិនិងប្រទេសជិតខាងផងដែរ។
ក្រសួងការទេសនេះបាននិយាយថា ស្ថានទូតអ៊ីរ៉ាក់នៅក្នុងក្រុងអង់ការ៉ា បានអំពាវនាវដល់ជនជាតិរបស់ខ្លួននៅក្នុងប្រទេសតួកគី ស្នាក់នៅក្នុងផ្ទះនិងមានការប្រុងប្រយ័ត្នខ្ពស់។ ហើយស្ថានទូតនេះ បានផ្តល់លេខទូរស័ព្ទសម្រាប់ជនជាតិអ៊ីរ៉ាក់ ដើម្បីហៅទូរស័ព្ទក្នុងករណីនៃការសង្គ្រោះបន្ទាន់ណាមួយ នេះបើយោងតាមសេចក្តីថ្លែងការណ៍នេះ។
សេចក្តីថ្លែងការណ៍នេះ ក៏បានសម្តែងភាពភ្ញាក់ភ្អើលផងដែរនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបានបរាជ័យនេះ បានកើតឡើងនៅយប់ថ្ងៃសុក្រ ដែលត្រូវបានប្រឈមមុខគ្នាដោយការធ្វើបាតុករនិងការប៉ះទង្គិចគ្នាជាមួយកងកម្លាំងតួកគី ដែលគាំទ្ររបស់ប្រធានាធិបតីលោក Recep Tayyip Erdogan៕
មតិយោបល់