ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្នាក់ងារសន្តិសុខនុយក្លេអ៊ែរចំនួន ៣០០នាក់ នឹងត្រូវដាក់ពង្រាយ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង Rio

ប្រេស៊ីលៈ របាយការណ៍ភ្នាក់ងារ Agencia Brasil បានឲ្យដឹងថា អ្នកជំនាញសន្តិសុខនុយក្លេអ៊ែរជិត ៣០០ នាក់ នឹងត្រូវដាក់ពង្រាយ សម្រាប់ការប្រកួតកីឡាអូឡាំពិកនាពេលខាងមុខនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦។

ភ្នាក់ងារសន្ដិសុខនុយក្លេអ៊ែរនេះ បានហ្វឹកហាត់ការពារជាតិវិទ្យុសកម្ម ត្រូវបានដាក់ពង្រាយផងដែរ កាលពីកីឡាបាល់ទាត់ World Cup ឆ្នាំ ២០១៤ កន្លងទៅ។

ទីភ្នាក់ងារនេះ បាននិយាយថា ” ភ្នាក់ងារសន្តិសុខជិត ៣០០ នាក់ មកពីគណៈកម្មាធិការនុយក្លេអ៊ែរជាតិ (CNEN) នឹងត្រូវបានចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិក និងកីទ្បាប៉ារ៉ា នៅទីក្រុង Rio ក្នុងឆ្នាំ ២០១៦”។

បើតាមទីភ្នាក់ងារនេះ បានឲ្យដឹងបន្ថែមថា ” ការងាររបស់ពួកគេនឹងផ្តោតលើការការពារ និងការកំណត់អត្តសញ្ញាណនៃហានិភ័យនុយក្លេអ៊ែរ ព្រមទាំងស្ថានភាពសង្គ្រោះបន្ទាន់ ដូចជាការឆ្លើយតបទៅនឹងឧប្បត្តិហេតុជាដើម”។

ប្រកួតកីឡាអូឡាំពិកនេះ នឹងចាប់ផ្តើផ្លូវការជាមួយការបើកកម្មវិធីនៅថ្ងៃទី ៥ និងបន្តដល់ថ្ងៃទី ២១ ខែសីហា ហើយកីទ្បាប៉ារ៉ា នឹងប្រារព្ធឡើងនៅថ្ងៃទី ៧ ដល់ ១៨ ខែកញ្ញាខាងមុខនេះ៕

មតិយោបល់