នីហ្សេរីយ៉ាៈកងទ័ពនីហ្សេរីយ៉ាបានឱ្យដឹងថាកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមជនបះបោរបូកូហារ៉ាមយ៉ាងហោចណាស់៤២ នាក់ត្រូវបានសម្លាប់ក្នុងកំឡុងពេលប្រតិបត្តិការបោសសម្អាតមួយនៅឯភូមិ Garere នៅក្នុងរដ្ឋប័រណូ ភាគឦសានរបស់ប្រទេសនីហ្សេរីយ៉ាដែលច្រួលច្របល់។
ចំណាប់ខ្មាំងប្រមាណ៨០នាក់ស្ត្រីប្រមាណ៣៨នាក់រួមមានកុមារ ៤២នាក់ត្រូវបានជួយសង្គ្រោះកំឡុងពេលប្រតិបត្តិការចុងល្ងាចថ្ងៃអង្គារ អ្នកនាំពាក្យកងទ័ព លោកវរសេនីយ៍ឯក Sani Usman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបដែលស៊ីនហួទទួលបាននៅថ្ងៃទី២២ ខែកក្តដានេះ។
លោកបាននិយាយថាប្រតិបត្តិការនេះអនុវត្តតាមរបាយការណ៍ចារកម្មមួយនៅលើចំណុចរួមគ្នានៃការប្រមូលផ្ដុំឡើងនៃជនបះបោរក្នុងតំបន់នេះ។
លោកបាននិយាយថារបាយការណ៍ចារកម្មនោះបានបង្ហាញថាពួកឧទ្ទាមបានគ្រោងធ្វើការវាយប្រហារលើសហគមន៍ក្នុងតំបន់នេះ។
លោក Usman បានឱ្យដឹងថា ស្ត្រីនិងកុមារត្រូវបានគេយកទៅកាន់មន្ទីរពេទ្យយោធាដើម្បីធ្វើការត្រួតពិនិត្យ៕
មតិយោបល់