ព័ត៌មានអន្តរជាតិ

គ្រាប់មីស៊ីលអាមេរិក ផ្លោងចូលមូលដ្ឋានអាកាសស៊ីរី បំផ្លាញយន្តហោះប្រតិបត្តិការប្រទេសនេះ ២០%

ស៊ីរីៈ ការវាយប្រហារអាកាសអាមេរិក ក្នុងការឆ្លើយតបទៅនឹងការសង្ស័យថា មានការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសស៊ីរី បានបណ្ដាឲ្យខូចខាត ឬបំផ្លាយយន្តហោះប្រតិបត្តិការប្រទេសនេះ ២០% ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនៅ ១១ ខែមេសា ឆ្នាំ២០១៧។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Matti បាននិយាយថា «ប្រទេសស៊ីរី នឹងទទួលការវាយប្រហារមិនធ្លាប់មានជាថ្មីម្ដងទៀត ប្រសិនបើមានការប្រើអាវុធគីមីទៀត» ។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រទេសស៊ីរីបានច្រានចោល ដោយលើកទ្បើងថា គ្មានការវាយប្រហារអាវុធគីមី ទៅលើតំបន់ជនបទ Khan Sheikhoun ដែលកាន់កាប់ដោយពួកឧទ្ទាមនោះទេ
កាលពីសប្តាហ៍មុន ខណៈដែលការវាយប្រហារនេះ បានសម្លាប់មនុស្សអស់ ៨៩ នាក់។

កិច្ចប្រជុំ G7 បានជួបប្រជុំនៅក្នុងប្រទេសអ៊ីតាលី ដើម្បីពិភាក្សាអំពីគោលនយោបាយ និងរបៀប​ដើម្បីបញ្ចុះបញ្ចូលរុស្ស៊ី បោះបង់ចោលសម្ព័ន្ធមិត្តស៊ីរីរបស់ខ្លួន។

សូមជំរាបថា អាមេរិកបានបាញ់មីស៊ីលជិត ៦០ គ្រាប់ ចូលទៅមូលដ្ឋានអាកាស Shayrat របស់ប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីសង្ស័យថា មានការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសនេះ៕

មតិយោបល់