វៀតណាមៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាភោជនីយដ្ឋានអណ្តែតទឹកនៅលើទូកក្នុងសមុទ្រនៅខេត្ត Ninh Thuan ប្រទេសវៀតណាមនៅព្រឹកថ្ងៃសៅរ៍នេះបានលិច ធ្វើឲ្យភ្ញៀវទេសចរយ៉ាងហោចណាស់ លង់ទឹកស្លាប់២នាក់ និង៣នាក់រងរបួស។នេះបើយោងតាម សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ២៣ ខែកក្កដានេះ។
កាសែតអនឡាញ VnExpress បានរាយការណ៍ថា ភោជនីយដ្ឋានរបស់ក្រុមហ៊ុនទេសចរណ៍Vinh Tien នៅឆ្នេរសមុទ្រវិញហី ឃុំហ៊ីវិញហាយ ស្រុក វិញហាយបានបម្រើអតិថិជនមួយចំនួនពី៣០០នាក់ ទៅ៤០០នាក់ នៅពេលដែលផែរបស់ខ្លួនបានដួលរលំធ្វើឱ្យវា លិច និងមនុស្សធ្លាក់ចូលទៅក្នុងសមុទ្រ។
អ្នកនេសាទក្នុងស្រុក ប៉ូលិស និងឆ្មាំព្រំដែន ជួយសង្គ្រោះជនរងគ្រោះយ៉ាងឆាប់រហ័ស។ លោក Tran Van Nam ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង វិញ ហាយ បាននិយាយថាទោះជាយ៉ាងណានេះភ្ញៀវទេសចរ២នាក់បានលង់ទឹកស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស។
ភោជនីយដ្ឋាននេះបានសាងសង់ឡើងនៅលើទូកអណ្តែតទឹកធ្វើពីធុងប្លាស្ទិចធំមួយ មានកម្ពស់ ប្រហែល ៥០ម៉ែត្រពីច្រាំង និង ២.៥ ម៉ែត្រពីលើសមុទ្រទឹកសមុទ្រ ៕
មតិយោបល់