តួកគីៈ ទាហានមួយក្រុមដែលត្រូវបានសង្ស័យថាបានព្យាយាមចាប់លោក ប្រធានាធិបតីអំឡុង ពេលធ្វើរដ្ឋប្រហារបរាជ័យ កាលពីថ្ងៃទី ១៥ ខែកក្កដាកន្លងទៅនេះ ត្រូវចាប់ខ្លួនបាននៅក្បែរតំបន់ក្រុង Marmaris ប្រទេសតួកគី។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ០១ ខែសីហា នេះ។
គួររំឭកថា នៅយប់ថ្ងៃធ្វើរដ្ឋប្រហារ លោកប្រធានាធិបតី Recep Tayyip Erdogan ស្ថិតនៅក្នុងដំណើរសម្រាក់លំហែកាយនៅឯ រីស៊តមួយភាគនិរតីនៃប្រទេស ប៉ូន្តែគាត់ជំលៀសខ្លួនចេញមុនពេលសណ្ឋាគារនោះត្រូវបានពួកទាហានប៉ុនប៉ងធ្វើរដ្ឋប្រហារលោមព័ទ។
ចាប់តាំងពីពេលនោះមកលោក Erdogan បានធ្វើការបង្ក្រាបទៅលើពួកដែលជាប់ពាក់ព័ន្ធទៅនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារនោះ។ មនុស្សរាប់ពាន់នាក់ត្រូវបានឃុំខ្លួន បណ្តេញចេញពីដំណែង ព្យួរការងារ នៅក្នុងជួរទាហាន សង្គមស៊ីវិល តុលាការ និងប្រព័ន្ធអប់រំ ។
ទីភ្ញាក់ងារសារព័ត៌មាន Anadolu បានរាយការណ៍ថា ទាហាន១១នាក់ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃអាទិត្យ និង ព្រឹកថ្ងៃច័ន្ទនេះរួមបញ្ចូលទាំង ចៅហ្វាយក្រុងលោក Sukru Seymen ផងដែរ ហើយ សមាជិកនៃក្រុងទាហាន ២០នាក់ផ្សេងទៀតដែលត្រូវបានសង្ស័យជាប់ពាក់ព័ន្ធ នឹងការធ្វើរដ្ឋប្រហារ ត្រូវបានចាប់បញ្ជូនទៅដាក់ក្នុងពន្ធនាគារដើម្បីប្រឈមមុខនឹងច្បាប់រួចហើយ។
សូមជម្រាបថា ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ថាប្រជាជនបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់យ៉ាងហោចណាស់ ៣៥.០០០នាក់ដើម្បីគាំទ្រប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan៕
មតិយោបល់