ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ចិន និងរុស្ស៊ីព្រួយបារម្ភជាខ្លាំង ចំពោះការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD នៅកូរ៉េខាងត្បូង

រុស្ស៊ីៈ ក្នុងកិច្ចប្រជុំលើកទីបួន នៅលើសន្ដិសុខតំបន់អាស៊ីភាគឦសាន ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Kong Xuanyou និងអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Igor Morgulov បានកត់សម្គាល់ឃើញថា ឯកតោភាគី និងសកម្មភាពមិនមែន ក្នុងន័យស្ថាបនាលើការដាក់ប្រព័ន្ធ ប្រឆាំងមីស៊ីល THAAD របស់អាមេរិក នៅកូរ៉េខាងត្បូង គឺអាចនាំមកនូវផលប៉ះពាល់អវិជ្ជមាន ចំពោះតុល្យភាពនៃយុទ្ធសាស្រ្តផ្នែកសន្តិសុខ និងស្ថិរភាពរបស់តំបន់ និងពិភពលោក។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦។

ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលកម្រិតខ្ពស់ របស់សហរដ្ឋអាមេរិក នៅកូរ៉េខាងត្បូងនេះ គឺគ្រាន់តែ ជាផ្នែកមួយនៃគម្រោងប្រឆាំងមីស៊ីល ជាសកលរបស់ក្រុងវ៉ាស៊ីនតោន ដែលវាបង្ហាញផ្ទុយយ៉ាងច្បាស់ ពីគោលបំណងចង់បានរបស់រដ្ឋាភិបាលអាមេរិក និងកូរ៉េខាងត្បូង នេះជាការកត់សម្គាល់នៃមន្ត្រីទាំងពីររូប។

បញ្ហាសម្តែងឲ្យឃើញយ៉ាងច្បាស់ ពាក់ព័ន្ធទៅនឹងការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល THAAD ហើយជុំវិញបញ្ហានេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការសម្របសម្រួល ក្នុងគោលបំណង ដោះស្រាយល្អប្រសើរជាងមុន សម្រាប់ការអភិវឌ្ឍភាពអវិជ្ជមាន ដើម្បីជាយុទ្ធសាស្រ្តការពារសន្តិសុខ នៃប្រទេសចិន រុស្ស៊ី និងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់។

ក្នុងកិច្ចប្រជុំនោះដែរ ចិន និងរុស្ស៊ី បានជំរុញឲ្យកូរ៉េខាងត្បូង និងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បន្តពិភាក្សាគ្នា ដើម្បីសម្រេចបាននូវការផ្សះផ្សាជាតិ និងការបង្កើតនូវបរិយាកាសល្អ សម្រាប់ការអភិវឌ្ឍនៅលើឧបទ្វីបកូរ៉េផងដែរ៕

135417847_11n

មតិយោបល់