តួកគីៈ មន្ត្រីកម្លាំងប៉ូលិសក្នុងប្រទេសជាង ៩.០០០ នាក់ ត្រូវបានផ្អាកពីការងារ លើបទចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងចលនារបស់បុព្វជិតសាសនាអ៊ីស្លាម លោក Fethullah Gulen ដែលជាអ្នកដឹកនាំការប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីតួកគីចេញពីតំណែង ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។
សកម្មភាពនេះ ត្រូវបានគេធ្វើទ្បើងនៅឯមូលដ្ឋានសន្ដិសុខជាតិ។
ប្រធានាធិបតីលោក Tayyip Erdogan បានចោទលោក Gulen ថា បានញុះញង់ឲ្យមានការធ្វើរដ្ឋប្រហារបរាជ័យមួយ ប្រឆាំងនឹងរូបលោក កាលពីថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែការលើកទ្បើងនេះ ក៏ត្រូវបានលោក Gulen ធ្វើការច្រានចោលផងដែរ។
សូមជំរាបថា កាលពីពេលថ្មីៗនេះ អាជ្ញាធរតួកគី បានចាប់ឃុំខ្លួនមនុស្សជាង ១.០០០នាក់ នៅក្នុងប្រតិបត្តិការ ចុងក្រោយបំផុត ប្រឆាំងនឹងក្រុមដែលត្រូវបានគេចោទប្រកាន់ថា ជាអ្នកគាំទ្រចលនាលោក Gulen ។
យុទ្ធនាការបង្រ្កាបនេះ ត្រូវបានធ្វើទ្បើងនៅទូទាំងប្រទេស អស់រយៈជាច្រើននៅខែមកហើយ៕

មតិយោបល់