អ៊ុយក្រែន: លោក Natalia Naumenko អ្នកនាំពាក្យការិយាល័យព្រះរាជអាជ្ញានៃតំបន់ Sumy បាននិយាយកាលពីថ្ងៃសុក្រថាតំណាងអង្គការណាតូស្ថិតក្នុងចំណោមមនុស្សបីនាក់ស្លាប់នៅក្នុងការផ្ទុះមួយនៅឯសហគ្រាសការពារជាតិ នៅក្នុងតំបន់ Sumy ភាគខាងជើងរបស់អ៊ុយក្រែន កាលពីរសៀលថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៦នេះ។
លោក Naumenko បានបន្តឱ្យដឹងថា មនុស្សពីរនាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះ ត្រូវបានទទួលការព្យាបាលនៅមន្ទីរពេទ្យ ហើយស្ថានភាពភាពពួកគេមានលក្ខណៈល្អប្រសើរ។
ការផ្ទុះនេះបានកើតឡើងក្នុងអំឡុងពេលធ្វើតេស្តសាកល្បងគ្រាប់បែក ដែលខ្វះការប្រុងប្រយ័ត្ន នៅក្នុងវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្ររដ្ឋផលិតគីមី (SSRICP) ដែលជាសាខាវិទ្យាសាស្រ្តរបស់ក្រុមហ៊ុនការពារជាតិ Ukroboronprom របស់រដ្ឋអ៊ុយក្រែន ។
ក្រុមហ៊ុនមួយនេះបានឱ្យដឹងថា នៅពេលកែឆ្នៃនៃគ្រាប់បែកនេះ ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យរបស់អង្គការណាតូនិងទីភ្នាក់ងារការគាំទ្រលទ្ធកម្ម (NSPA) នៅក្នុងការអនុលោមតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៣។
សូមបញ្ជាក់ថា បើយោងតាមសេចក្តីថ្លែងការណ៍ដោយក្រុមហ៊ុន Ukroboronprom ដែលជាតំណាងរបស់អង្គការណាតូមានពលរដ្ឋអ៊ុយក្រែន ដែលបម្រើការងារសម្រាប់ NSPA នេះ។ សេចក្តីថ្លែងការណ៍ដដែលនិយាយថា ក្នុងរយៈពេលបីឆ្នាំមកហើយ SSRICP បានផលិតគ្រាប់បែកប្រមាណ ៥.០០០តោន៕
មតិយោបល់