ឥណ្ឌូនេស៊ី: ក្រុមមន្រ្តីបាននិយាយនៅថ្ងៃសៅរ៍នេះថា អាជ្ញាធរឥណ្ឌូនេស៊ី បានឃាត់ខ្លួនមនុស្សចំនួនប្រាំពីរនាក់ ក្នុងភាគខាងជើងកោះសូម៉ាត្រា ពីបទសង្ស័យថាបានវាយប្រហារវត្តអារាមជាច្រើនកាលពីយប់មិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៦នេះ។
អ្នកនាំពាក្យប៉ូលិសខេត្តភាគខាងជើងកោះស៊ូម៉ាត្រា បាននិយាយថា មនុស្សទាំងប្រាំពីរគឺជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជន ដែលបានវាយបំផ្លាញប្រាសាទ យ៉ាងហោចណាស់ បីកន្លែងនិងបំផ្លាញទ្រព្យសម្បត្តិផ្សេងទៀតនៅក្នុងក្រុង Tanjung Balai នៅជិតទីក្រុង Medan ដែលជាទីក្រុងធំជាងគេទីបួនរបស់ប្រទេសឥណ្ឌូនេស៊ី។ ប៉ុន្តែគ្មាននរណាម្នាក់រងរបួសទេ។
ឥណ្ឌូនេស៊ីជាប្រទេសកាន់សាសនាមូស្លីមភាគច្រើន ប៉ុន្តែមានជនជាតិដើមភាគតិចចិនច្រើនគួរសម, មនុស្សជាច្រើនដែលជាពុទ្ធសាសនិក។ ប្រទេសនេះមានប្រវត្តិនៃអំពើហិង្សាប្រឆាំងនឹងជនជាតិចិន ហើយថ្មីបំផុតនៅចុងឆ្នាំ១៩៩០ ចំពេលដែលមានវិបត្តិនយោបាយនិងសេដ្ឋកិច្ច ដែលបានទម្លាក់របបផ្តាច់ការស៊ូហាតូ។
ឥណ្ឌូនេស៊ី ជាកន្លែងដែលមានចំនួនប្រជាជនកាន់សាសនាអ៊ីស្លាមភាគច្រើន ដែលបានវាយប្រហារទៅលើជនជាតិភាគតិច ដោយសារតែពួកជ្រុលនិយម ប៉ុន្តែអាជ្ញាធរបានធ្វើការបង្ក្រាបអំពើហិង្សា ដែលបានកើតឡើងផងដែរ។ ដោយឡែក បុគ្គលិកសន្តិសុខរាប់រយនាក់ត្រូវបានដាក់ពង្រាយកាលពីចុងឆ្នាំមុន នៅពេលដែលក្រុមម៉ូស្លីម បានដុតបំផ្លាញចោលវិហារសាសនាចអស់ជាច្រើនកន្លែង ក្នុងខេត្តអភិរក្ស Aceh៕
មតិយោបល់