ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News៖ របួសកម្មករ ២០ នាក់ ក្រោយពីក្រទ្បាប់រថយន្តកូរ៉េដឹកកម្មករនៅស្រុកឧដុង្គ

កំពង់ស្ពឺៈ មុននេះបន្តិច លោក កែវ ពិសី ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ Post News ថា មានកម្មករចំនួន ២០នាក់ បានរងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យខណៈនេះ ក្នុងនោះមាន ៨នាក់រងរបួសធ្ងន់។

លោកស្នងការខេត្តកំពង់ស្ពឺរូបនេះ បានបញ្ជាក់ថា មុនពេលកើតហេតុ រយន្តកូរ៉េមួយតោនកន្លះមួយគ្រឿង បានដឹកកម្មករចំនួន ៤០នាក់ បានចរាចរណ៍តាមបណ្ដោយផ្លូវលេខ ៥១ លុះដល់ចំណុចកើតហេតុ ស្ថិតនៅក្នុងគីទ្បូម៉ែត្រលេខ ១៣ នៅក្នុងភូមិភ្នំតូច ឃុំស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រថយន្តក៏បានរេចង្កូតក្រទ្បប់ មកលើកម្មករ បណ្ដាលឲ្យរងរបួស ២០ នាក់ ក្នុងនោះមាន ៨នាក់រងរបួសធ្ងន់ ហើយពេលនេះ ត្រូវបានគេបញ្ជូនយកទៅមន្ទីរពេទ្យជួយសង្គ្រោះនៅក្បែរៗនោះ ទោះជាយ៉ាងណាមិនមានអ្នករងរបួស ដល់អាយុជីវិតនោះទេ៕

photo_2016-08-03_08-51-58photo_2016-08-03_08-52-02photo_2016-08-03_08-52-08photo_2016-08-03_08-52-13photo_2016-08-03_08-52-19photo_2016-08-03_08-52-22

មតិយោបល់