អាមេរិកៈនៅថ្ងៃអង្គារ៍ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានប្រកាសបដិសេធយ៉ាងមុតមាំថាលោក Donald Trump មិនសាកសមសម្រាប់តំណែងប្រធានាធិបតីទេ ថែមទាំងបានស្តីបន្ទោសដល់ក្រុមគណបក្សសាធារណៈរដ្ឋដែលបានជ្រើសតាំងបេក្ខជនរបស់ខ្លួនបែបនេះ។នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយនៅថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០១៦។
ការស្តីបន្ទោសយ៉ាងខ្លាំងនៅក្នុងបន្ទប់ខាងកើតរបស់សេតវិមាននេះបានកើតឡើងបន្ទាប់ពីមានការរិះគន់របស់លោក Trump ចំពោះទាហានអាមេរិកជនជាតិមូស្លីមម្នាក់ត្រូវបានសម្លាប់ ដោយការលើកជាមតិយោបល់បង្ហាញអំពីការយល់ច្រឡំទាក់ទងទៅនឹងការលុកលុយរបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន។
លោកអូបាម៉ាបាននិយាយនៅក្នុងសន្និសិទសារព័ត៌មានជាមួយលោកនាយករដ្ឋមន្ត្រីសិង្ហបុរីនៅក្នុងសេតវិមានថា “បេក្ខជនគណបក្សសាធារណរដ្ឋគឺមិនសាកសម និងគ្មានសម្ថភាពគ្រប់គ្រាន់ដើម្បីធ្វើជាប្រធានាធិបតីបានទេ” ៕
មតិយោបល់