អាមេរិកៈ បន្ទាប់ពីផ្ទុះការតវ៉ាពីពលរដ្ឋក្នុងប្រទេស រួមទាំងការរិះគន់របស់អន្តរជាតិផងនោះ តុលាការកំពូលអាមេរិកប្រចាំរដ្ឋវ៉ាស៊ីនតោនលោក James Robart បានសម្រេចរារាំងជាបណ្តោះអាសន្នទៅលើការហាមឃាត់អ្នកដំណើរ និងជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសមូស្លីមចំនួន៧ ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានចេញបញ្ជានេះ កាលពីសប្តាហ៍មុន ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ការជំទាស់រារាំងរបស់តុលាការនេះ ជាសញ្ញាវិជ្ជមានមួយបង្ហាញថា រាល់អ្នកដែលមានទិដ្ឋាការត្រឹមត្រូវ នឹងត្រូវបានអនុញ្ញាតឲ្យចូលមកក្នុងសហរដ្ឋអាមេរិក។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកទ្បើងថា «ជាការសម្រេចចិត្តមួយ មិនអាចទទួលយកបាន ដែលវាជាការអូសទាញអាមេរិក ឲ្យនៅឆ្ងាយពីការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ»។
ជាការឆ្លើយតបទៅវិញរបស់លោក Robart បានបញ្ជាក់ថា ការហាមឃាត់ជនភៀសខ្លួន គឺមិនស្របតាមច្បាប់រដ្ឋធម្មនុញ្ញនោះទេ ខណៈដែលតុលាការក្រុង Seattle បានលើកឡើងកាលពីថ្ងៃសុក្រថា រដ្ឋវ៉ាស៊ីនតោន និងរដ្ឋ Minnesota មាននីតិវិធី ក្នុងការប្រឈមជាមួយនឹងបទបញ្ជាប្រធានាធិបតីលោក ត្រាំ៕
មតិយោបល់