ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តើវាសនាប្រធានាធិតីកូរ៉េខាងត្បូង នឹងត្រូវបញ្ចប់នៅថ្ងៃនេះ ឬយ៉ាងណា?

កូរ៉េ: នៅថ្ងៃសុក្រនេះ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ប៉ាក់ គុនហេ អាចនឹងមានអារម្មណ៍ភ្ញាក់ផ្អើល ឬតក់ស្លត់ជាខ្លាំង ព្រោះថ្ងៃនេះ វាអាចជាថ្ងៃចុងក្រោយ សម្រាប់តំណែងរបស់លោកស្រី នៅក្នុងការិយាល័យប្រធានាធិបតី ដោយសារសភាបានកំណត់បោះឆ្នោតលើញត្តិមួយ ដើម្បីធ្វើការចោទប្រកាន់លោកស្រី ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ និងការរំលោភអំណាច ។ នេះបើយោងតាមរយ: សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៦។

ប្រសិនបើការបោះឆ្នោតនេះ ត្រូវបានអនុម័តនោះ ជាលទ្ធផលគឺថា លោស្រីប៉ាក់នឹងត្រូវព្យួរពីតំណែង ហើយកិច្ចទាំងអស់របស់ប្រធានាធិបតី នឹងត្រូវផ្ទេរទៅឲ្យនាយករដ្ឋមន្រ្តីរបស់លោកស្រី។

តាមច្បាប់នៃប្រទេសដើម្បីអនុញ្ញាតឲ្យលោកស្រីប៉ាក់ គុនហេ ចុះចេញពីតំណែងបាន គឺមិនទាន់ត្រូវបានសម្រេចសេចក្តី ដោយតុលាការធម្មនុញ្ញភ្លាមនោះទេ គឺត្រូវរងចាំរហូតដល់ទៅ ៦ខែសិន ដើម្បីសម្រេចថា គួរ ឬមិនគួរផ្តល់សច្ចាប័នចោទប្រកាន់ និងបញ្ចប់តំណែងប្រធានាធិបតីជាផ្លូវការរបស់លោកស្រី៕

មតិយោបល់