ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែកនៅខាងក្រៅកីឡដ្ឋានតួកគី ស្លាប់ និងរបួស ៨៤ នាក់

តួកគីៈ ប្រភពព័ត៌មានពីសន្តិសុខ បានឲ្យដឹងថា ករណីបំផ្ទុះគ្រាប់បែកពីរគ្រាប់ ដោយគ្រាប់បែកអត្តឃាតទី១ បានបំផ្ទុះសម្លាប់មនុស្ស ១៥ នាក់ និងរងរបួស ៦៩ នាក់ នៅខាងក្រៅទីលានបាល់ទាត់មួយ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសៅរ៍ និងការវាយប្រហារមួយទៀត គឺកំណត់គោលដៅលើប៉ូលិស បន្ទាប់ពីការប្រកួតមួយ រវាងក្រុមបាលទាត់កំពូលទាំងពីរនៃប្រទេសតួកគី។ នេះយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតីលោក Tayyip Erdogan បានរៀបរាប់ថា ការបំផ្ទុះនេះ គឺនៅខាងក្រៅកីទ្បដ្ឋាន Vodafone Arena ជាកន្លែងស្នាក់នៅ អំទ្បុងពេលមកកាន់ទីក្រុងអ៊ីស្តង់ប៊ុលរបស់ក្រុមកីឡាបាល់ទាត់ Besiktas ដែលពួកភេរវករ បានវាយប្រហារមកលើប៉ូលិស និងជនស៊ីវិល។ លោកបានបន្តថា នៅហេតុការណ៍នេះ បានបណ្តាលឲ្យមានអ្នកស្លាប់ និងស្លាប់ជាច្រើននាក់៕

មតិយោបល់