ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

បាត់ឧទ្ធម្ភាគចក្រសង្គ្រោះ គ្រោះទឹកជំនន់មួយគ្រឿងរបស់ថៃ

ថៃៈ ឧទ្ធម្ភាគចក្រមួយគ្រឿងផ្ទុកមនុស្ស៥នាក់ នៅក្នុងបេសកម្មជួយសង្គ្រោះជនរងគ្រោះទឹកជំនន់ក្នុងស្រុក Pang Mapha ខេត្ត Mae Hong Son ប្រទេសថៃបានបាត់ពីប្រព័ន្ធរ៉ាដាកាលពីម្សិលមិញហើយ
អ្នកនាំពាក្យរដ្ឋាភិបាល Winthai Suvaree បាននិយាយប្រាប់អ្នកសារព័ត៌មាននៅព្រឹកនេះថា ឧទ្ធម្ភាគចក្រនោះនៅបាត់នៅឡើយ។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៦។

កងពលធំថ្មើរជើងទី៧ និងក្រុមការងារទី៣៦ នៃកងរុករកវរសេនាធំបានធ្វើ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ឧទ្ធម្ភាគចក្រ ជាមួយអ្នកបើកបរ២នាក់ មេកាន២នាក់ និងអ្នកដំណើរម្នាក់ នៅលើយន្តហោះ បានបាត់ខ្លួនក្នុងដំណើរទៅកាន់ភាគខាងជើងនៃខេត្ត Phitsanulok ។

លោក Thossapol Puan Udom ចៅហ្វាយស្រុក មែ ចែម ខេត្តឈៀងម៉ៃ បានបញ្ជាឱ្យមន្រ្តីក្នុងតំបន់ kamnan និង ប្រធានភូមិ ពង្រាយក្រុមរុករក។

អភិបាលខេត្ត ឈៀងម៉ៃ លោក Pawin Chamniprasart បានបង្ហោះនៅលើប្រព័ន្ធផ្សាយសង្គម ថា លោក Thossapol ត្រូវបានចៅហ្វយស្រុក Khum Yuam មានមូលដ្ឋាននៅ ខេត្ត Mae Hong Son បានប្រាប់ដំណឹងទាក់ទង់ជាមួយនឹងឧទ្ធម្ភាគចក្របានបាត់ ខណៈពេលដែលកំពុងហោះហើរឆ្លងកាត់តំបន់ Khun Yuam និង Mae Chaemនេះហើយ ។ សូមបញ្ជាក់ថាប្រតិបត្តិការកុំតែបន្តការស្វែងរក ៕

30292946-01_thumb

មតិយោបល់