ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថៃ បង្កើតបទប្បញ្ញត្តិថ្មី លើអ្នកប្រើប្រាស់ទូរស័ព្ទ និងស៊ីមកាត ដើម្បីដោះស្រាយអំពើភេរវកម្ម

ថៃ: នៅក្នុងការប៉ុនប៉ងអំពើភេរវកម្មណាមួយជាយថាហេតុ ទើបរដ្ឋាភិបាលថៃ​បានបង្កើតបទប្បញ្ញត្តិទូរគមនាគមន៍វិធានការថ្មី ដែលតម្រូវឲ្យភ្ញៀវទេសចរបរទេស ក្នុង​ការ​ប្រើទូរស័ព្ទជាមួយនឹងការស៊ីមកាត ដែលអាចតាមដានដោយអាជ្ញាធរថៃ។ នេះបើយោងតាមការចេញ​ផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ សីហា ឆ្នាំ២០១៦។

អគ្គលេខាធិការនៃការិយាល័យគណៈកម្មាធិការជាតិផ្សព្វផ្សាយនិងទូរគមនាគមន៍ (NBTC) លោក Takorn Tantasith បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា «បទបញ្ញត្តិថ្មីនេះ​មិនសម្រាប់អនុវត្តតែភ្ញៀវ​ទេសចរប៉ុណ្ណោះទេ ប៉ុន្តែជនជាតិថៃទាំងអស់ ក៏ត្រូវតម្រូវឱ្យប្រើស៊ីមកាត ដែលបានអនុម័តដោយ​ក្រុមហ៊ុន​​ទូរស័ព្ទ ដែលទទួលបានអាជ្ញាប័ណ្ណត្រឹមត្រូវពីរដ្ឋាភិបាលថៃផងដែរ។ ហើយវិធានការថ្មីត្រូវ​បាន​ស្នើឡើង​ជាលើកដំបូងដោយ NBTC ក្នុងខែមករា ឆ្នាំ២០១៥ និងត្រូវបានអនុម័តដោយ​នាយករដ្ឋមន្រ្តី​យោធាលោក ប្រាយុទ្ធ ចាន់អូចា»។

កាលពីឆ្នាំមុន អ្នកប្រើប្រាស់ទូរស័ព្ទចល័តទាំងអស់ នៅក្នុងប្រទេសនេះ មានរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីចុះឈ្មោះជាមួយអ្នកផ្តល់សេវាបណ្តាញរបស់ពួកគេ ក្នុងធ្វើសេចក្ដីលម្អិត​ផ្ទាល់​ខ្លួន ដូចជា ឈ្មោះរបស់ខ្លួន, លេខសម្គាល់, លេខទូរស័ព្ទ និងផ្សេងៗទៀត។

សូម្បីតែអ្នកដែលប្រើទូរស័ព្ទរបស់ពួកគេ ដើម្បីទទួលបានការចូលដំណើរការទៅសេវា Wi-Fi ផងដែរ ត្រូវបានគេតម្រូវឱ្យចុះឈ្មោះ ហើយពួកអ្នកដែលមិនបានចុះឈ្មោះនឹងមិនទទួល​បាននូវការចូល​ដំណើរ​ការទៅទិន្នន័យសំឡេងនិងអ៊ីនធឺណិត លើកលែងតែការហៅសង្គ្រោះបន្ទាន់ទៅប៉ូលិស និងមន្ទីរពេទ្យ។

លោក Takorn បាននិយាយថា គាត់បានរៀនសូត្រពីបណ្តាប្រទេសនៅអឺរ៉ុប វិធានការស្រដៀងគ្នា​នេះ​ដែរ ប្រទេសអូស្រ្តាលី ជប៉ុន ម៉ាឡេស៊ីនិងសិង្ហបុរី បានអនុម័តប៉ុន្មានឆ្នាំមកនេះ ដើម្បីការពារផល​ប្រយោជន៍​និងសន្តិសុខជាតិ។

ប្រធានប៉ូលិសអន្តរជាតិរបស់ប្រទេសថៃលោក Apichart Suribunya បានឱ្យដឹងថា នៅពេលដែល​អាជ្ញាធរទទួលបានការព្រមានពីករណីភេរវកម្មជាច្រើនដង។ ដូច្នេះអាជ្ញាធរថៃ បានព្រមានកាលពី​ចុងឆ្នាំ​២០១៥ នៃការវាយប្រហារដែលអាចធ្វើទៅបាន ដោយរដ្ឋអ៊ីស្លាម ដែលបានលើកឡើងពីទិន្នន័យ​ពីទីភ្នាក់​ងារចារកម្មបរទេស។

សូមជម្រាបថា ក្រសួងទេសចរណ៍និងកីឡាថៃ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០១៦ មានជនបរទេសចំនួនជិត ២០លាននាក់​បានមកទស្សនាប្រទេសនេះ ពោលគឺបានកើនឡើង ១២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ៕

Thai Takorn Tantasith 01Thai Takorn Tantasith

មតិយោបល់