ថៃ: បណ្តាមេដឹកនាំយោធារបស់ប្រទេសថៃ បានធ្វើជំនួបគ្មានការគ្រោងទុកជា មួយនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីការ ធ្វើប្រជាមតិកាលថ្ងៃអាទិត្យនេះ ដែលធានាបានការយល់ព្រមពីសាធារណជននូវរដ្ឋធម្មនុញ្ញថ្មីមួយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១០ សីហា ឆ្នាំ២០១៦។
មន្រ្តីរដ្ឋាភិបាលប្រាប់ឲ្យដឹងថា អគ្គមេបញ្ជាការកងទ័ពលោក Theerachai Nakwanit, អគ្គមេបញ្ជា ការកងទ័ពជើងទឹកលោក Adm Na Areenit, អគ្គមេបញ្ជាការកងទ័ពអាកាសលោក ACM Trithod Sonjang និងមេបញ្ជាការកំពូលឧត្តមសេនីយ៍លោក Sommai Kaotheera បានជួបនាយករដ្ឋមន្រ្តីនិង មន្ត្រីរដ្ឋាភិបាលជាច្រើនរូបទៀត ដើម្បីរៀបចំកិច្ចពិភាក្សាគ្នាអស់រយៈពេលប្រហែលជាង១ម៉ោង នៅឯ វិមានរដ្ឋាភិបាលថៃ។ ហើយលោកប្រាយុទ្ធ គឺជាប្រធានក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្តាប់ ធ្នាប់ផងដែរ។
ប្រធានបទនៃការពិភាក្សានេះត្រូវបានគេប្រាប់ឲ្យដឹងនោះទេ ប៉ុន្តែត្រូវបានគេជឿថា ពាក់ព័ន្ធនឹង លទ្ធផលនៃប្រជាមតិនៅទូទាំងប្រទេសនៅលើធម្មនុញ្ញ ដែលបានឃើញអ្នកបោះឆ្នោត ១៥,៥លានអនុម័តវា បើធៀបទៅនឹង ៩,៧លាននាក់ផ្សេងទៀត ដែលមិនពេញចិត្ដវា។
មន្ត្រីបាននិយាយរូបនេះបានបន្តថា មេដឹកនាំយោធានឹងកោះប្រជុំនិងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍ កាលពីថ្ងៃអង្គារ។ ដោយឡែក លោកប្រាយុទ្ធ បានមុនធានាថា លោកនឹងបន្តដំណើរ ការផែនទីបង្ហាញផ្លូវ ត្រូវបានបង្កើតឡើងដោយក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ ដូច្នេះថា ការបោះឆ្នោតសកល បន្ទាប់នឹងត្រូវធ្វើឡើងនៅឆ្នាំក្រោយ (២០១៧)។
សូមបញ្ជាក់ថា ច្បាប់រៀបចំអង្គការស្ថិតនៅក្រោមធម្មនុញ្ញថ្មីនេះនិងទាក់ទងទៅនឹងការបោះឆ្នោត ដែលមិនទាន់ត្រូវបានធ្វើឡើងដោយគណៈកម្មការព្រៀងច្បាប់រដ្ឋធម្មនុញ្ញ នៅក្នុងរយៈពេលបួនខែ បន្ទាប់ពីការធ្វើប្រជាមតិកាលថ្ងៃអាទិត្យ៕
មតិយោបល់