ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យន្តហោះពីរគ្រឿងបង្ខំចុះចតក្នុងទីក្រុងព្រុចសែល ក្រោយរងការគំរាមពីគ្រាប់បែក

ប៊ែលហ្សិក:ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក VRT បានរាយការណ៍ កាលពីថ្ងៃពុធថាយន្តហោះពីរគ្រឿងបានចុះចតនៅ​ទីក្រុងព្រុចសែលដោយសុវត្ថិភាពក្រោយពេលរងការ​​គំរាមកំហែងពីគ្រាប់បែក។

យន្តហោះមួយគ្រឿងរបស់ ក្រុមហ៊ុនអាកាសចរណ៍ SAS Scandinavian Airlines ចេញដំណើរពី ទីក្រុង Oslo ប្រទេស ន័រវែស ត្រូវបានប៉ូលិសរាយការណ៍ថាមានការគំរាមកំហែងពីការផ្ទុះគ្រាប់បែក ហើយបានចុះចតដោយសុវត្ថិភាពនៅក្នុងទីក្រុង ព្រុចសែល។

ចំនែកយប្តហោះមួយគ្រឿងទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍ Air Arabia Maroc បានចុះចតទីក្នុងព្រលានយន្តហោះ​នៅក្នុងទីក្រុងមួយនេះដែរ​ក្រោយពេលកម្រាមកំហែកវាយប្រហារដោយគ្រាប់បែកអត្តឃាត់ ៕

Zaventem_Brussels_Airport

មតិយោបល់