ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប៉ូលិសក្រុងញូវយ៉ក ចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីព្យាយាមឡើងលើអគារ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Trump

អាមេរិកៈ ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១១ ខែសីហានេះ រាយការណ៍មកថា ប៉ូលិសទីក្រុងញូវយ៉ក បានចាប់ខ្លួនបុរសម្នាក់ បន្ទាប់ពីគាត់ព្យាយាមទ្បើងលើអគារ របស់បេក្ខភាពប្រធានាធិបតីអាមេរិក លោក Trump ដោយប្រើខ្សែ និងឧបករណ៍បឺតខ្យល់នៅភាគកណ្ដាលតំបន់ Manhattan សហរដ្ឋអាមេរិក។

បុគ្គលិកជាច្រើននាក់ បាននាំគ្នាបិទបង្អួចកញ្ចក់អគារ ទាំង៥៨ជាន់ ដើម្បីរារាំងគាត់ពីការទ្បើងខ្ពស់ជាងនេះ។

នៅទីបំផុតបុរសម្នាក់នោះ ត្រូវបានមន្ត្រីប៉ូលិសចាប់ខ្លួន ខណៈដែលគាត់បានទ្បើងឈានដល់ជាន់ទី ២១ ដោយប៉ូលិសទាញគាត់ចូលទៅខាងក្នុងអគារនោះ។

អគារនេះ គឺជាទីស្នាក់ការកណ្តាលនៃយុទ្ធនាការបេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump ដែលលោក បានរស់នៅក្នុងអគារនោះ ប៉ុន្តែវាមិនស្ថិតនៅក្នុងទីក្រុងញូវយ៉កទេ។

គួរបញ្ជាក់ដែរថា បើតាមប៉ូលិស អះអាងថា បុរសម្នាក់នោះអាយុ ២០ ឆ្នាំមកពីរដ្ឋ Virginia ហើយការដែល គាត់ធ្វើបែបនេះ គឺដោយសារតែចង់ជួប លោក Trump។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប៉ូលិសមិនបានជឿ ទេថា សកម្មភាពបុរសម្នាក់នេះ មិនមានគោលបំណង ធ្វើឲ្យប៉ះពាល់ដល់នរណាម្នាក់នោះ៕

_90745410_abe5cafe-f1df-412b-b2c7-32a3413e6f48_90746513_3cc70529-5adf-4044-bd5b-6ebec756e804_90746515_949e2f27-a7f4-44f6-8199-b825e66fc7b1_90746519_9284bbc5-659b-4e26-86a1-c7e61e7812cd

https://youtu.be/ZL8whMcDRyQ

មតិយោបល់