កូរ៉េៈ បេក្ខភាពប្រធានាធិបតីដ៏លេចធ្លោបំផុតរបស់កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំង ចំពោះតេស្តសាកល្បងមីស៊ីលថ្មី របស់កូរ៉េខាងជើង បន្ទាប់ពីវាត្រូវបានបរាជ័យ និងថែមទាំងបានអំពាវនាវឲ្យមានការទប់ស្កាត់លើសកម្មភាពបង្កហេតុនេះ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧។
កូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមួយ ដែលគេមិនទាន់ដឹងច្បាស់ទេថា ជាប្រភេទអ្វីទ្បើយ ប៉ុន្តែវាត្រូវបានគេជឿថា បានបំផ្ទុះទ្បើង មួយថ្ងៃបន្ទាប់ពីការប្រារព្ធទិវាព្រះអាទិត្យ ឬខួបទី១០៥ឆ្នាំ នៃថ្ងៃកំណើតរបស់បិតាស្ថាបនិកកូរ៉េខាងជើង ។
តេស្តសាកល្បងនេះ បានចាប់ផ្ដើមចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង នៅលើឧបទ្វីបកូរ៉េ បន្ទាប់ការបញ្ជូនក្រុមកម្លាំងវាយប្រហារជើងទឹក ដោយនាវាផ្ទុកយន្តហោះ USS Carl Vinson និងនាវាចម្បាំងរបស់អាមេរិក មកកាន់ឧបទ្វីបនេះ។
លោក Moon Jae-in ដែលជាបេក្ខភាពប្រធានាធិបតី លេចធ្លោជាងគេបំផុត នៅកូរ៉េខាងត្បូង បានថ្កោលទោស យ៉ាងខ្លាំង លើសកម្មភាពគឃ្លើនរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ដោយបានអំពាវនាវសុំឲ្យគណបក្សនយោបាយសំខាន់ ក្នុងប្រទេស ធ្វើកិច្ចប្រជុំនៃគណៈកម្មាធិ សម្រាប់កិច្ចការបរទេស និងការការពារ ដើម្បីរារាំងសកម្មភាពជម្លោះយោធា ណាមួយ ដែលអាចកើតមានផងដែរ៕

មតិយោបល់