កូរ៉េខាងជើង: ទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) លោក គីម ជុងអ៊ុន បាននិយាយថា នឹងពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការកូរ៉េខាងជើង-គុយបា ឲ្យកើនឡើងខ្លាំងជាងមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦នេះ។
លោកគីមបាននិយាយថា នៅពេលជួបប្រធានគណៈប្រតិភូរបស់គណបក្សកុម្មុយនិស្តគុយលោក Salvador Antonio Valdes Mesa អនុប្រធាន ក្រុមប្រឹក្សារដ្ឋគុយបា និងជាប្រេសិតពិសេសរបស់លោកប្រធានាធិបតីគុយបាលោក Raul Castro។
លោកបានបន្តថា ទោះបីជាកូរ៉េខាងជើងនិងគុយបា នៅឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែពួកគេកំពុងប្រយុទ្ធតស៊ូនឹងរបបចក្រពត្តិនិយម ហើយថាគណ បក្សពលករកូរ៉េខាងជើងដែលរដ្ឋាភិបាលនិងប្រជាជនកូរ៉េខាងជើងតែងតែឈរខាងគណបក្សរដ្ឋាភិបាលនិងប្រជាជនរបស់គុយបាផងដែរ។
លោក Valdes Mesa បាននិយាយថាការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េខាងជើងនេះ គឺគោលនយោបាយ ខ្ជាប់ខ្ជួនរបស់គណបក្សនិងរដ្ឋាភិបាលគុយបា ហើយមិត្តភាពទ្វេភាគីដែលមានការរីកចម្រើនយ៉ាងខ្លាំងនៅក្រោមការថែទាំពិសេសរបស់លោកគីម និងកាស្ត្រូ។ សូមបញ្ជាក់ថា គណៈប្រតិភូគុយបា បានមកដល់ព្យុងយ៉ាងកាលពីថ្ងៃអង្គារ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃ៕
មតិយោបល់