ចិន: តាមកាសែតផ្លូវការរបស់យោធាចិន បានចេញផ្សាយកាលពីថ្ងៃសុក្រឲ្យដឹងថា កងទ័ពជើងទឹករបស់ប្រទេសចិន បានចាប់ផ្តើមអនុវត្តការធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រជប៉ុន ដែល បានអធិប្បាយអំពីការធ្វើសមយុទ្ធដែលជាទម្លាប់រាល់ដង ហើយបានធ្វើនៅក្នុងការអនុលោមតាមច្បាប់និង ការអនុវត្តន៍អន្ដរជាតិ។
បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃទី១៩ សីហា ឆ្នាំ២០១៦ នេះ បានឲ្យដឹងថា កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រដែលឆ្ងាយពីផ្ទះកំណើតនឹង ធ្វើឲ្យកាន់តែខ្លាំងឡើង ពោលគឺវាជាការស្វែងរកការបង្កើនសមត្ថភាពប្រតិបត្តិការរបស់ខ្លួន។ កាលពីឆ្នាំមុន នាវាចិនចំនួន ៥គ្រឿង បានធ្វើសមយុទ្ធអនុវត្តនៅក្នុងដែនទឹកអន្តរជាតិនៅសមុទ្រ Bering នៃឈូង សមុទ្រអាឡាស្កា។
លោក Xu Haihua មេបញ្ជាការសមយុទ្ធនេះត្រូវបានគេឱ្យដឹងថា ការធ្វើសមយុទ្ធនេះគឺផ្នែកមួយនៃការ រៀបចំទម្រង់ការនិងត្រូវធ្វើប្រចាំឆ្នាំ ដើម្បីជួយកែលម្អសមត្ថភាពកងនាវា ដើម្បីប្រយុទ្ធនៅឯនាយសមុទ្រ។
កាសែតនេះបាននិយាយថា «មកដល់ពេលនេះនៅឯសមយុទ្ធសមុទ្រក្នុងដែនទឹកអន្តរជាតិ ត្រូវ បានធ្វើជាទូទៅដោយកងទ័ពជើងទឹកនៃពិភពលោក ហើយឆ្នាំនេះកងទ័ពជើងទឹករបស់យើងធ្វើច្រើនដង បានរៀបចំកងនាវា ដើម្បីអនុវត្តការធ្វើសមយុទ្ធនៅឆ្ងាយពីតំបន់ប៉ាស៊ីហ្វិកខាងលិច»។
សូមជម្រាបថា ការធ្វើសមយុទ្ធសមុទ្រទឹកជ្រៅនេះគឺជាផ្នែកមួយនៃការរៀបចំបណ្តុះបណ្តាប្រចាំឆ្នាំ គឺមិន មានគោលបំណងជាក់លាក់ណាមួយនៅក្នុងតំបន់ ប្រទេសឬគោលដៅ និងដោយអនុលោមតាមច្បាប់ អន្តរជាតិ។ សមុទ្រជប៉ុនគឺជាផ្លូវទឹកយុទ្ធសាស្រ្តព្រំប្រទល់ជាប់ប្រទេសជប៉ុន, ប្រទេសរុស្ស៊ី, កូរ៉េខាងត្បូង និងកូរ៉េខាងជើង៕
មតិយោបល់