ព័ត៌មានអន្តរជាតិ

ករណីផ្ទុះមួយ នៅស្ថានីយ៍រថភ្លើងក្រោមដីអង់គ្លេស បណ្ដាលឲ្យមនុស្សជាច្រើនរងរបួស

អង់គ្លេសៈ ពិតជាគួរឲ្យរន្ធត់ណាស់ អ្នកដំណើរជាច្រើននាក់ បាននាំគ្នារត់ប្រាសអាយុសរបស់ពួកគេ បន្ទាប់ពីហេតុការណ៍ផ្ទុះ ក្នុងរថភ្លើងក្រោមដីមួយ នៅទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។

នៅក្នុងហេតុការណ៍នេះ អ្នកដំណើរជាច្រើននាក់ ត្រូវបានរងការរលាកលើផ្ទៃមុខ អំទ្បុងពេលដែលរថភ្លើងក្រោមដី នៅស្ថានីយ៍ Parsons Green ធ្វើដំណើរទៅកាន់ភាគខាងលិចទីក្រុងឡុងដ៍។

សូមជំរាបថា ករណីផ្ទុះនេះដែរ បានបណ្ដាលឲ្យមនុស្ស ០៧ នាក់រងរបួស ហើយមកទល់ពេលនេះ ខាងប៉ូលិសនៅមិនទាន់បានបញ្ជាក់ទេថា វាជាការផ្ទុះគ្រាប់បែកឬយ៉ាងណាទេ៕

មតិយោបល់