អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀង Brexit របស់លោកស្រី តេរ៉េហ្សា មេ អាចគំរាមកំហែងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងអាមេរិក-អង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
ដោយលោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដំណើរការ Brexit ហាក់ដូចជាកិច្ចព្រមព្រៀងដ៏អស្ចារ្យមួយ សម្រាប់សហភាពអឺរ៉ុប ដែលមានន័យថា ចក្រភពអង់គ្លេស ទំនងជាមិនអាចធ្វើពាណិជ្ជកម្ម ជាមួយអាមេរិកបានទៀតនោះទេ។
វាច្បាស់ណាស់ថា ក្រោយដំណើរនេះរួចរាល់ ចក្រភពអង់គ្លេស អាចនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសផ្សេងទៀត នៅជុំវិញពិភពលោក។
វិមាន 10 Downing Street បានបន្ថែមថា លោកស្រី មេ បានត្រៀមខ្លួនជាស្រេច ដើម្បីការពារកិច្ចព្រមព្រៀងរបស់ខ្លួន នៅក្នុងការជជែកវែកញែក តាមទូរទស្សន៍ជាមួយមេដឹកនាំការងារលោក Jeremy Corbyn ៕
មតិយោបល់