ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក សហការជាមួយនឹងក្រុមហ៊ុន ខលហ្គេត (Colgate Co., Ltd) បានចុះចែកថ្នាំដុសធ្មេញដល់សិស្សមតេយ្យ ចំនួន២សាលា នៅក្នុងសង្កាត់ទឹកល្អក់ទី១ និងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ក៏ដូចជាតំណាងក្រុមហ៊ុនថ្នាំដុលធ្មេញ ខលហ្គេត ឲ្យដឹងថា ការចុះចែកថ្នាំដុសធ្មេញដល់សិស្សសាលាមត្តេយ្យចំនួន២កន្លែង រួមមានសាលាសន្ធម៉ុក និងសាលាបឹងសាឡាងទាំង២ខាងលើនេះ គឺជាកម្មវិធីសុខភាពមាត់ធ្មេញ ធ្មេញសស្អាត គ្មានដង្កូវស៊ី ដែលបានមកពីការផ្តល់ជូនពីខាងក្រុមហ៊ុន ខលហ្គេត (Colgate Co., Ltd) និងមានការបង្ហាញពីរបៀបប្រើប្រាស់ថ្នាំដុសធ្មញ ច្រាស់ដុសធ្មេញ តាមរបៀបឲ្យបានត្រឹមត្រូវផងដែរ។
ទន្ទឹមនឹងនោះដែរ លោកអភិបាលខណ្ឌទួលគោក បានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានចូលរួមចំណែកខាងសុខភាពមាត់ធ្មេញ និងបានផ្តាំផ្ញើដល់កូនក្មួយ ព្រមទាំងមាតា បិតា អាណាព្យាបាលសិស្សានុសិស្សនៅក្នុងរដូវវស្សានេះ សូមមានការប្រុងប្រយ័ត្ន ចំពោះបញ្ហាសុខភាពរបស់កូនៗ និងបង្ការជំងឺគ្រុនឈាម។
ឆ្លៀតក្នុងឱកាសនេះដែរ លោកអភិបាលបានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅទីកន្លែងដែលជិតបំផុតទៅតាមតំបន់ដែលបងប្អូនប្រជាពលរដ្ឋស្នាក់នៅ៕
មតិយោបល់