ចិនៈ រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញនូវការមិនសប្បាយចិត្តរបស់ខ្លួន ជុំវិញរឿងដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក (THAAD) របស់កូរ៉េខាងត្បូង ដែលបញ្ហានេះ អាចនឹងធ្វើឲ្យចិនរកវិធីសាស្ត្រ ដើម្បីសងសឹកទៅកាន់ទីក្រុងសេអ៊ូល។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។
អំទ្បុងពេលប្រធានាធីបតីកូរ៉េខាងត្បូងលោក Moon Jae-in បានចូលកាន់តំណែងនៅក្នុងខែឧសភា ទំនាក់ទំនងក្រុងសេអ៊ូល ជាមួយរដ្ឋាភិបាលចិន ហាក់មានភាពល្អប្រសើរទ្បើងវិញ បន្ទាប់ពីរដ្ឋបាលលោក Moon បានប្រកាសឲ្យផ្អាកការដំទ្បើងប្រព័ន្ធនេះ រយៈពេល ១៥ ខែ ក្រោយរកឃើញថា វាបង្កផលប៉ះពាល់ដល់បរិស្ថាន។
ប៉ុន្តែបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តបាញ់មីស៊ីលជាច្រើនដង ហើយកាលពីពេលថ្មីៗនេះ ក្រុងព្យុងយ៉ាង បានសាកល្បង ICBM ជាលើកទីពីរនៅក្នុងខែនេះ ជាលទ្ធផលធ្វើឲ្យលោក Moon បានផ្លាស់ប្តូរគំនិតរបស់ខ្លួន ដោយអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ដាក់ដំទ្បើងប្រព័ន្ធនេះចំនួន ០៤ បន្ថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ បានបង្កឲ្យរដ្ឋាភិបាលក្រុងប៉េកាំង ធ្វើការឆ្លើយតបទៅវិញ ដោយកោះហៅឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូង លោក Kim Jang-Soo ទៅកាន់ប្រទេសចិន ដើម្បីតវ៉ាប្រឆាំងនឹងសេចក្ដីសម្រេចរបស់ទីក្រុងសេអ៊ូលនេះ៕
មតិយោបល់