ព័ត៌មានជាតិ

ស្ទះអីក៏ស្ទះយ៉ាងនេះ ស្ទះរាល់ថ្ងៃហ្មង!

ភ្នំពេញៈ នៅម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី៥ ខែកញ្ញានេះ ក្នុងទឹកដីខណ្ឌទួលគោក លើកំណាត់ផ្លូវមួយចំនួនមានការកកស្ទះចរាចរណ៍ បង្កឲ្យខាតពេលវេលាទៅបំពេញការងារ សិក្សា និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។

អស់រយៈពេលជិត៣ម៉ោងនៅតាមបណ្តោយផ្លូវ ដែលជាចំណុចប្រសព្វ ហើយតែងតែកកស្ទះសឹងជាប្រចាំមានដូចជា ផ្លូវ២៦៥ ផ្លូវ២៦១ ផ្លូវ១៨២ ផ្លូវសហព័ន្ធរុស្ស៊ី ស្ពានអាកាសស្ទឹងមានជ័យមកផ្លូវ២៧១ ដែលបត់ចេញចូលច្រកផ្ទះសំណាក់ស្ទឹងលាភ ផ្លូវ១៥៦ កែងម៉ៅសេងទុង និងកែងផ្លូវ២០២ ផ្លូវ២៣០ ក្បែរផ្សារនាគមាស ហើយបញ្ហាកកស្ទះនេះបានធ្វើឲ្យពលរដ្ឋធ្វើដំណើរជាប្រចាំក្លាយទៅជាទម្លាប់ និងចេះរកផ្លូវតូចៗមកប្រើប្រាស់ជំនួសស្របពេលកម្លាំងនរគបាលប៉ុស្តិ៍ ដែលពាក់ព័ន្ធក៏ដូចកម្លាំងនរគបាលចរាចរណ៍នៃអធិការដ្ឋាននរគបាលខណ្ឌទួលគោកជួយសម្រួលដោះចរាចរ ដើម្បីឲ្យមានភាពល្អប្រសើរបានមួយពេលៗផងដែរ។

កត្តាដែលបង្កការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញមានចំណុចជាច្រើនដូចជាកំណើនប្រជាពលរដ្ឋប្រើប្រាស់មធ្យោបាយធ្វើដំណើរមានច្រើន ការមិនចូលរួមគោរពច្បាប់ចរាចរណ៍ គម្លាតពីរថយន្តមិនតាមច្បាប់ចរាចរណ៍ ការមិនគោរពគន្លងផ្លូវអទិភាពរៀងៗខ្លួន ការមិនចូលរួមពីពលរដ្ឋដែលយកចិញ្ចើមផ្លូវតាំងលក់ដូរ ការចតរថយន្តរបស់ភ្ញៀវនៅលើផ្លូវចូលទទួលទានអាហារនៅតាមហាងនិងភោជនីយដ្ឋាននានា …។ល។

យោងតាមសំដីប្រជាពលរដ្ឋធ្វើដំណើរបានប្រាប់ឲ្យដឹងថា រឿងចរាចរណ៍ក្នុងរាជធានីភ្នំពេញវាជាភាពដដែល ហើយអ្នកធ្វើដំណើរដែលយកផ្លូវប្រើប្រាស់ពួកគាត់ដឹងនិងចេះដោះស្រាយរកផ្លូវតូចវៀងឬផ្លូវកាត់ដើម្បីបានទៅដល់គោលដៅ និងក៏បានសម្តែងការរីករាយសប្បាយចិត្តឃើញកម្លាំងនរគបាលមូលដ្ឋានក៏ដូចនរគបាលចរាចរណ៍បានជួយសម្រួលដោះស្រាយភាពកកស្ទះគ្រប់ចំណុចគោលដៅសំខាន់ផងដែរ៕

https://youtu.be/BIdlrmanEJI

ស្ទះចរាចរ (1)ស្ទះចរាចរ (2)ស្ទះចរាចរ (3)ស្ទះចរាចរ (4)ស្ទះចរាចរ (5)ស្ទះចរាចរ (6)ស្ទះចរាចរ (7)ស្ទះចរាចរ (8)ស្ទះចរាចរ (9)ស្ទះចរាចរ (10)

មតិយោបល់