ព័ត៌មានអន្តរជាតិ

សេតវិមាន គាំទ្រសេចក្តីសម្រេចរបស់ចក្រភពអង់គ្លេស ដើម្បីបណ្ដេញអ្នកការទូតរុស្ស៊ី

អាមេរិកៈ ប្រភពពីសេតវិមាន បាននិយាយថា អាមេរិកនឹងឈរក្នុងសាមគ្គីភាព ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយគាំទ្រការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ដើម្បីបណ្ដេញអ្នកការទូតរុស្ស៊ីចំនួន ២៣ រូបចេញពីប្រទេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May បាននិយាយថា ក្រុមអ្នកការទូតទាំងនោះ នឹងត្រូវបានគេបណ្តេញចេញប្រទេសខ្លួន បន្ទាប់ពីរដ្ឋាភិបាលម៉ូស្គូ បានបដិសេធមិនព្រមឆ្លើយបំភ្លឺ ជុំវិញរឿងអតីតចារកិច្ចរុស្ស៊ីម្នាក់ ត្រូវបានគេបំពុលសម្លាប់ នៅលើទឹកដីអង់គ្លេស។

យ៉ាងណាមិញពាក់ព័ន្ធបញ្ហានេះ រុស្ស៊ីគ្រាន់តែបានបដិសេធការទទួលខុសត្រូវប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានបញ្ជាក់ពីមូលហេតុ ឬពន្យល់ឆ្លើយតបអំពីវាឲ្យបានច្បាស់លាស់នៅទ្បើយទេ។

ដោយនៅក្នុងករណីនេះ អ្នកនាំពាក្យរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រុស្ស៊ីពីបទធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ បណ្តាប្រទេសនៅទូទាំងពិភពលោកផងដែរ៕

មតិយោបល់