ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ រាល់ការគំរាមកំហែងពីកូរ៉េខាងជើង នឹងត្រូវប្រឈមវិធានការក្ដៅៗ របស់អាមេរិក

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា រាល់ការប៉ុនប៉ងគំរាមគំហែងរបស់ក្រុងព្យុងយ៉ាង នឹងត្រូវប្រឈមវិធានការក្ដៅៗរបស់អាមេរិក។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅរដ្ឋ New Jersey កាលពីថ្ងៃអង្គារ លោក ត្រាំ បាននិយាយថា «កូរ៉េខាងជើងគ្មានអ្វីអស្ចារ្យ ដែលអាចបង្កការគំរាមកំហែងដល់អាមេរិកនោះទេ ហើយប្រសិនបើរបបនេះ មានបំណងចង់វាយប្រហារដែនដីអាមេរិកមែននោះ ពួកគេនឹងត្រូវប្រឈមជាមួយវិធានការក្ដៅៗ របស់អាមេរិក ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក» ។

ការលើកទ្បើងរបស់លោកប្រធានាធិបតី ត្រាំ បានធ្វើទ្បើងនៅប៉ុន្មានម៉ោងក្រោយពីកូរ៉េខាងជើង បាននិយាយថា ខ្លួនកំពុងពិចារណាធ្វើការវាយប្រហារកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបរយៈចម្ងាយមធ្យម Hwasong-12 ទៅជិតកន្លែងដំឡើងយោធា ដែលជាយុទ្ធសាស្រ្តរបស់អាមេរិក នៅកោះគាម។

សូមជំរាបថា ការគំរាមវាយប្រហាររបស់កូរ៉េខាងជើង បានកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអាមេរិក បានជំរុញការដាក់ទណ្ឌកម្មថ្មី ទៅលើទីក្រុងព្យុងយ៉ាង ជុំវិញការបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

មតិយោបល់