ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីន៖ លោកអូបាម៉ា ចូលទៅកាន់ឋាននរកចុះ ខ្ញុំអាចទិញអាវុធពីរុស្ស៊ី និងចិនបាន

ហ្វីលីពីនៈ ជាឆ្លើយតបនឹងការបដិសេធរបស់អាមេរិក មិនព្រមលក់អាវុធមួយចំនួនឲ្យប្រទេសខ្លួន មេដឹកនាំ ហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃអង្គារ បានប្រាប់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថា «ចូលទៅកាន់ឋាននរកចុះ ដោយថែមទាំងបាននិយាយថា លោកមិនខ្វល់ទេព្រោះប្រទេសរុស្ស៊ី និងចិនគេអាចផ្គត់ផ្គង់វាបាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងការវាយប្រហារថ្មីរបស់លោក Duterte បានលើកទ្បើងពីគោលនយោបាយបរទេសរបស់លោក ឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធការទិញអាវុធរបស់ហ្វីលីពីន ដោយលោកបានបន្ថែម នៅចំណុចមួយចំនួនទៀតថា « ខ្ញុំនឹងញែកឲ្យដាច់ជាមួយអាមេរិក» ដោយលោកមិនបានបញ្ជាក់ទេថា តើញែកឲ្យដាច់រឿងអ្វីទ្បើយ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាផិតផើយ ដោយប្រើពាក្យយ៉ាងខ្លាំងចំនួនបីលើក នៅទីក្រុងម៉ានីលនេះ លោក Duterte និយាយថា «សហរដ្ឋអាមេរិកមិនចង់លក់មីស៊ីល និងអាវុធដទៃទៀតមកឲ្យហ្វីលីពីន ប៉ុន្តែប្រទេសរុស្ស៊ី និងចិនបានប្រាប់ថា ពួកគេអាចផ្តល់វាឲ្យលោកបានយ៉ាងងាយស្រួលបំផុត»។

លោក Duterte បានថ្លែងថា «ទោះបីជាការជេរខ្ញុំស្តាប់ទៅ ដូចជាលាមកសម្រាប់អ្នក តែវាគឺជាកាតព្វកិច្ច ដ៏ពិសិដ្ឋ ក្នុងការរក្សាបូរណភាណរបស់យើង និងប្រជាជនប្រកបដោយសុខសន្តិភាព»៕

philippine-leader-tells-obama-go-to-hell

មតិយោបល់