ឥណ្ឌាៈ ក្រុមមន្ត្រីក្នុងប្រទេស នៅថ្ងៃសុក្រនេះ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ ដែលកំពុងកើតមាននៅរដ្ឋប៊ីហារ ភាគខាងកើតប្រទេសឥណ្ឌា បានកើនឡើងដល់ ៣៩៣ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧។
តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ទឹកនៅក្នុងទន្លេ Burhi Gandak និង Bagmati កំពុងកើនទ្បើងខ្ពស់ ដែលជាសញ្ញាគ្រោះថ្នាក់ ខណៈតំបន់ថ្មីៗជាច្រើន ក្នុងប្រទេសបានជន់លិច។
មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយម្នាក់ បាននិយាយថា «ស្ថានភាពទឹកជំនន់កាន់តែអាក្រក់ឡើង នៅក្នុងសង្កាត់ Muzaffarpur, Samastipur និង Darbhanga ដោយរហូតមកដល់ពេលនេះ វាបានបង្កផលប៉ះពាល់ដល់មនុស្សចំនួន ១៧ លាននាក់ ដែលកំពុងរីករាលដាលទូទាំងស្រុកចំនួន ២១៕
មតិយោបល់