ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះឆេះរោងចក្រក្រាលថ្នល់កៅស៊ូនៅរដ្ឋតិចសាស់ សម្លាប់មនុស្សម្នាក់ និងម្នាក់ទៀតរងរបួស

អាមេរិក: បុរសម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតរងរបួស កាលពីថ្ងៃពុធបន្ទាប់ពីការផ្ទុះឆេះធុងឧស្ម័ន នៅទីក្រុង Corpus Christi ភាគខាងត្បូងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦។

ការផ្ទុះនេះ បានកើតឡើងនៅរោងចក្រក្រាលថ្នល់កៅស៊ូ Haas-Anderson មុនពេលថ្ងៃរះ ដែលក្រុមអ្នក ពន្លត់អគ្គិភ័យ បានចំណាយពេលប្រហែលមួយម៉ោង ដើម្បីពន្លត់ភ្លើងនៅកន្លែងមានផ្ទុកធុងឧស្ម័ន នេះបើយោងតាមការផ្សាយភ្នាក់ងារ ABC13 ។

បើយោងតាមរបាយការណ៍ បុរសម្នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់មានឈ្មោះ Jose de la Torre អាយុ ៥៣ ឆ្នាំ និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែស្ថានភាពរបស់គាត់យ៉ាងណា គឺនៅមិនទាន់ដឹងច្បាស់នោះទេ។

ខណ:នេះ សម្រាប់មូលហេតុនៃការផ្ទុះ គឺកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់ប៉ូលិស៕

fiery-tank-explosion-at-a-south-texas-asphalt-plant

មតិយោបល់