ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងត្បូងបដិសេធការចរចាក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិរបស់អាមេរិកនៅសិង្ហបុរី

កូរ៉េខាងត្បូង: យោងតាមសារព័ត៌មានចិនស៊ិនហួរ ដែលបានចេញផ្សាយនៅថ្ងៃទី០៣ មិថុនានេះ បានឲ្យដឹងថា ក្រសួងការពារជាតិរបស់កូរ៉េខាងត្បូង បានបដិសេធសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា រដ្ឋមន្ត្រីការពារប្រទេសកូរ៉េខាងត្បូងលោក Han Min-Koo នឹងធ្វើកិច្ចចរចាជាមួយសមភាគីអាម៉េរិកលោក Ash Carter អំពីការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកកម្រិតខ្ពស់នៅលើ ឧបទ្វីបកូរ៉េ ក្នុងអំឡុងពេលការពិភាក្សាទ្វេភាគីនាពេលខាងមុខនេះ។

បើយោងតាមទីភ្នាក់ងារយ៉ុនហាប់របស់កូរ៉េខាងត្បូងបានប្រាប់អ្នកកាសែតថា សហរដ្ឋអាមេរិលោក Carter នឹងធ្វើដំណើរតាមជើងហោះហើរមកកាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមក្នុងកិច្ចប្រជុំសន្តិសុខតំបន់អាស៊ី ដែលលោកនឹងពិភាក្សាពីបញ្ហាការពារជាតិកម្រិតខ្ពស់ ហៅកាត់ថា (THAAD) ក្នុងកំឡុងពេលកិច្ចចរចានាពេលខាងមុខរបស់លោកជាមួយរដ្ឋមន្ត្រី Han ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Carter និងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Han បានចាកចេញទៅប្រទេសសិង្ហបុរី​ ដើម្បីចូលរួមកិច្ច​សន្ទនា Shangri-La វេទិកាសន្តិសុខតំបន់ជារៀងរាល់ឆ្នាំដែលបានប្រារព្ធធ្វើនៅក្នុងតំបន់អាស៊ី។ រដ្ឋមន្ត្រីការពារជាតិទាំងរូបនេះ បានគ្រោងនឹង​ធ្វើការ​ពិភាក្សាទ្វេភាគី នៅថ្ងៃសៅរ៍​ស្អែកនេះ នៅក្រៅកិច្ចប្រជុំនេះដោយឡែកពីគ្នា។

មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់នៅសហរដ្ឋអាមេរិកបានរាយការណ៍ថា លទ្ធផលនៃកិច្ចពិភាក្សាដែលកំពុងបន្តរវាងរដ្ឋាភិបាលក្រុងសេអ៊ូល​និងក្រុងវ៉ាស៊ីនតោន អំពីការដាក់ពង្រាយមីស៊ីលនៅឧបទ្វីបកូរ៉េ THAAD នេះ​អាចធ្វើទៅបាននឹងត្រូវបានប្រកាសដោយបើកចំហឆាប់ៗនេះ អំពីបញ្ហាបច្ចេកវិទ្យាមានច្រើននៅឡើយ។

សម្ព័ន្ធមិត្តទាំងពីរបានបើកដំណើរការក្រុមការងារមួយនៅដើមខែមីនា ដើម្បីពិភាក្សាពីការដាក់ពង្រាយអាចធ្វើទៅបាននៅលើកងទ័ពសហរដ្ឋអាមេរិក​បានឈរជើងក្នុងប្រទេសកូរ៉េខាងត្បូង។ យ៉ុនហាប់បាននិយាយថា វាជាការមិនធម្មតានោះទេសម្រាប់ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូល​ដើម្បី​បដិសេធពីមន្ត្រីជាន់ខ្ពស់ការពារជាតិអាមេរិជាន់ភ្លាមៗនោះ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានត្រូវដកស្រង់សម្ដីដោយយ៉ុនហាប់បាននិយាយថា ការដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលនៅ​ឧបទ្វីប​កូរ៉េ THAAD គឺមិនមែននៅដំណាក់កាលនៃកិច្ចប្រជុំនោះទេ ដែលយើងត្រូវការពេលវេលាបន្ថែមទៀត​គឺត្រូវការដើម្បីពិភាក្សាបញ្ហានេះ៕

467710216

មតិយោបល់