ព័ត៌មានអន្តរជាតិ

មានក្រុមហ៊ុនជាច្រើននៅប្រេស៊ីល ប្រកាសក្ស័យធ្ងន់រយៈពេល៤ខែដំបូងឆ្នាំ២០១៦នេះ

ប្រេស៊ីលៈ បើយោងតាមក្រុមហ៊ុនពិគ្រោះយោបល់បានប្រាប់ឲ្យដឹងថា មានក្រុមហ៊ុនចំនួន ៥៧១ ក្នុងប្រទេសប្រេស៊ីល បានប្រកាសសឲ្យដឹងពីការក្ស័យធន ក្នុងរយៈពេលបួនខែដំបូង ឆ្នាំ២០១៦ ពោលគឺកើនឡើង ៩៧,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥។

ក្រុមហ៊ុនពិគ្រោះយោបល់ក្នុងស្រុក ដែលមានឈ្មោះថា Serasa Experian បានឱ្យដឹងនៅក្នុងរបាយការណ៍មួយថា នេះជាកំណត់ត្រាខ្ពស់ដែលវាបានវិលទៅរកដូចនឹងឆ្នាំ២០០៦។

ចន្លោះខែមករា និងខែមេសា ចំនួននៃការស្នើសុំដំណើរការបើកសហគ្រាសខ្នាតតូច និងមីក្រូហិរញ្ញវត្ថុដ៏ច្រើនលើសលុប សរុបចំនួន ៣២៧ ខណៈពេលដែលក្រុមហ៊ុនខ្នាតមធ្យម បានបង្ហាញពីការក្ស័យធន ១៤៩ក្រុមហ៊ុន។ សម្រាប់ខែមេសា ១៦២ក្រុមហ៊ុន បានដាក់ពាក្យសុំក្ស័យធនច្រើនជាង ១៥៨ក្រុមហ៊ុន នៅខែមីនា គឺមានចំនួនច្រើនជាង ៩៨ករណី នៅក្នុងខែមេសា ឆ្នាំ២០១៥។

ក្រុមហ៊ុនខាងលើនេះបានបញ្ជាក់ថា កំណើននៅក្នុងការក្ស័យធនទាំងអស់នេះ វាពាក់ព័ន្ធទៅនឹងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្នក្នុងប្រទេសប្រេស៊ីល។ សេដ្ឋកិច្ចរបស់ប្រទេសប្រេស៊ីល បានធ្លាក់ចុះ ៣,៨ភាគរយ នៅក្នុងឆ្នាំ២០១៥ ហើយត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៣,៩ភាគរយ នៅឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ប្រទេសអាមេរិកខាងត្បូង បានប្រឈមមុខទៅនឹងភាពអត់ការងារធ្វើក្នុងកម្រិតមួយខ្ពស់ និងអតិផរណាអត្រាការប្រាក់ខ្ពស់រហូតទៅដល់ ១៤,២៥ភាគរយផងដែរ៕

1865717565136110adcfe3

មតិយោបល់