ព័ត៌មានអន្តរជាតិ

បោះឆ្នោតនៅបារាំង៖ លោកស្រី Le Pen កំពុងបោះជំហានជោគជ័យទៅមុខមួយ ក្នុងនាមជាមេដឹកនាំគណបក្សខ្លួន

បារាំងៈ បេក្ខជនប្រធានាធិបតីបារាំងស្តាំនិយមជ្រុល លោកស្រី Marine Le Pen បានប្រកាសថា ខ្លួនបានបោះជំហានជោគជ័យឆ្ពោះទៅមុខមួយ ក្នុងនាមជាមេដឹកនាំនៃគណបក្សរណសិរ្សជាតិ (FN) របស់លោកស្រី ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ការប្រកាសនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី បានទទួលជោគជ័យឆ្លងចូលដល់ការបោះឆ្នោតប្រធានាធិបតី ក្នុងប្រទេសជុំទី២ ដែលលោកស្រី Le Pen នឹងប្រឈមមុខជាមួយគូប្រជែងខ្លួន គឺមេដឹកនាំ​កណ្តាល​និយមលោក Emmanuel Macron សម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។

លោកស្រី Le Pen បានប្រាប់ទូរទស្សន៍បារាំងថា ខ្លួនត្រូវការជាចាំបាច់ ដើម្បីទទួលបានការគ្រាំទ្រពីគណបក្ស នយោបាយ។

ខណៈដែលការស្ទង់មតិ បានបង្ហាញថា លោក Macron នឹងទទួលបានការគ្រាំទ្រខ្លាំង សម្រាប់ការបោះឆ្នោតជុំទី២ ក៏ដោយ ប៉ុន្តែលោកស្រី Le Pen បាននិយាយថា « យើង ប្រាកដជាអាចឈ្នះ ហើយនឹងទទួលជោគជ័យ ៕

មតិយោបល់