UN: រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានថ្លែងប្រាប់អង្គការសហប្រជាជាតិ (UN) ថា ការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន គ្រាន់តែជាការការពារប្រទេសប៉ុណ្ណោះ ហើយលោកក៏គ្រាំទ្រឲ្យ កម្លាំងយោធារបស់ខ្លួន ផលិតវាបន្ថែមទៀតផងដែរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦។
ថ្លែងទៅកាន់មហាសន្និបាត លោក Ri Yong-ho បាននិយាយថា « ប្រទេសរបស់លោកនឹងបន្តចាត់ វិធានការ ដើម្បីពង្រឹងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយផ្ដោតសំខាន់ទាំងបរិមាណ និងគុណភាព»។
ការថ្លែងរបស់លោកបែបនេះ គឺនៅអំទ្បុងរយៈពេលពីរសប្ដាហ៍ បន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តអាវុធ នុយក្លេអ៊ែរលើកទីប្រាំដ៏មានអានុភាពរបស់ខ្លួន ដែលបង្កឲ្យមានការថ្កោលទោសពីអន្តរជាតិ និងជំរុញឲ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាប់ផ្តើមការងារក្នុងការដោះស្រាយ ដោយធ្វើការដាក់ទណ្ឌកម្មថ្មី បន្ថែមទៀតផងដែរ៕
មតិយោបល់