ប៉ាគីស្ថានៈ ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៥ នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីការផ្ទុះមួយ នៅខាងក្រៅការិយាល័យបោះឆ្នោតមួយ ក្នុងទីក្រុង Quetta របស់ប្រទេសប៉ាគីស្ថាន។ នេះបើយោងតាមសារព័ត៌មាន Skynews ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងចំណោមអ្នកស្លាប់ទាំងនោះ រួមមានប៉ូលិស ៥ នាក់ និងក្មេងពីរនាក់ផងដែរ ដោយតួលេខអ្នកស្លាប់នេះ អាចមានកើនឡើងនាពេលខាងមុខ ខណៈដែលអ្នករងរបួសជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រភពពីអាជ្ញាធរ បានអះអាងថា មកទល់ពេលនេះ មនុស្សជាង ៤០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ដោយលោក Hashim Ghilzai មន្រ្តីរដ្ឋបាលនៅក្រុង Quetta បាននិយាយថា៖ «អ្នកបំផ្ទុះគ្រាប់បែក បានព្យាយាមចូលក្នុងការិយាល័យបោះឆ្នោត នៅពេលដែលប៉ូលិស បានព្យាយាមឃាត់គាត់ កុំឲ្យបំផ្ទុះខ្លួនឯង»៕
មតិយោបល់