ព័ត៌មានកីឡា

គិតត្រឹមថ្ងៃនេះ កម្ពុជា ដណ្តើមបានមេដាយ១២គ្រឿងហើយ ពី Asian Beach Game

គិតត្រឹមថ្ងៃទី៣០ ខែកញ្ញានេះ ក្រុមអត្តពលិកកម្ពុជា ក្រសោបបានមេដាយ១២គ្រឿងហើយ ក្នុងនោះមាន មាស៤ ប្រាក់១ និង សំរឹទ្ធិ៧ ពីព្រិត្តិការណ៍កីឡាលើឆ្នេរខ្សាច់ប្រចាំទ្វីបអាស៊ី ( Asian Beach Game ) នៅខេត្តដាណាង ប្រទេសវៀតណាម។

មេដាយមាស៣គ្រឿង កម្ពុជា រកបានពីវិញ្ញាសារប៉េតង់ វាយគូបុរសនារី និងវាយយកពិន្ទុបុរស។ ចំណែកមួយគ្រឿងទៀតរកបានពីវិញ្ញាសារវ៉ូវីណាម លើប្រភេទសម្តែងក្បាច់កាពារបុរសនារី។

មេដាយប្រាក់១គ្រឿង រកបានលើប្រភេទវិញ្ញាសារប៉េតង់នារី វាយយកពិន្ទុ។

ចំណែកមេដាយសំរឹទ្ធ៧គ្រឿង រកបានដោយប៉េតង់៣គ្រឿង ក្បាច់យុទ្ធគុណបុរាណ២គ្រឿង និងវូវីណាម២គ្រឿង។

ក្នុងតារាងចំណាត់ថ្នាក់មេដាយ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី៧ ក្នុងចំណោម៤៥ប្រទេសដែលចូលរួម ខណ:ការប្រកួតនៅសល់៣ថ្ងៃទៀត។

asian-beach-game-standing

 

 

 

មតិយោបល់