ស៊ីរីៈ យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី បានអនុវត្តការប្រយុទ្ធរបស់ខ្លួនជាង ៣៥ លើក ដោយធ្វើការវាយទៅលើទីតាំងក្រុមឧទ្ទាមស៊ីរីអ៊ីស្លាម Jeish al-Fatah នៅស្រុកភាគខាងត្បូង នៃទីក្រុងអាឡេប៉ូ ដែលបណ្ដាលឲ្យសកម្មប្រយុទ្ធជាច្រើន បានស្លាប់ និងរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៦។
ការវាយប្រហារនេះ បានធ្វើទ្បើងតាមដែនអាកាសជាង ៣៥ លើក ដោយយន្តហោះចម្បាំងរុស្ស៊ី និងស៊ីរី ធ្វើការទម្លាក់គ្រាប់បែក ទៅលើទីតាំងពួកភេរវករយ៉ាងខ្លាំងៗ និងនៅតំប់ Housing Project 1070 ដែលយ៉ាងហោចណាស់ពួកសកម្មប្រយុទ្ធ Takfiri ១៤ នាក់ ត្រូវបានសម្លាប់ និងតំបន់ Project 1070 រងការបំផ្លាញ។
តាមរបាយការណ៍ បានឲ្យដឹងថា ទាហាន និងកងកម្លាំងការពារជាតិស៊ីរី បានជំរុញការវាយឆ្មក់នៅទីតាំង Jeish al-Fatah និងបន្តត្រលប់ទៅកាន់តំបន់ជាយក្រុងភាគខាងជើង នៃទីក្រុងអាឡេពប៉ូ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងដ៏សាហាវ៕

មតិយោបល់