ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នូវែលហ្សេឡង់ជំរុញឲ្យ UN បញ្ចប់ការវាយប្រហារដែនអាកាសនៅស៊ីរី

UN: រដ្ឋាភិបាលនូវែលហ្សេឡង់ កាលពីថ្ងៃពុធ បានបង្ហាញទាមទារមួយ ដើម្បីឲ្យក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ (UN) បញ្ចប់ការវាយប្រហារផ្លូវអាកាស នៅសមរភូមិទីក្រុងអាឡេប៉ូ របស់ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦។

វិធានការថ្មីនេះ បានធ្វើទ្បើងបន្ទាប់ក្រុមប្រឹក្សា បានបរាជ័យក្នុងការអនុម័តសេចក្តីសម្រេចចិត្តចំនួនពីរ នៅលើបទឈប់បាញ់គ្នានៅក្នុងប្រទេសស៊ីរី ដែលត្រូវបានរុស្ស៊ីបដិសេធក្នុងអំឡុងពេលកិច្ចប្រជុំកាលពីចុងសប្តាហ៍។

ការទាមទារនេះ គឺដើម្បីឲ្យបញ្ឈប់ជាបន្ទាន់រាល់ការវាយប្រហារទាំងអស់ ដែលអាចបណ្តាលឲ្យមានការស្លាប់ រងរបួស ឬការខូចខាតទៅលើជនស៊ីវិល នៅក្នុងប្រទេសស៊ីរី ជាពិសេសចំពោះវត្តមានប្រទេសណា ដែលបានចូលរួមក្នុងការវាយប្រហារដែនអាកាស នៅក្នុងទីក្រុងអាឡេប៉ូផងដែរ។

វានៅតែមិនច្បាស់ថា តើវិធានការស្នើឡើងនេះ អាចនឹងឈានដល់ការបោះឆ្នោត នៅឯក្រុមប្រឹក្សាសន្តិសុខបាន ឬយ៉ាងណាទេ ខណៈដែលសមាជិកក្រុមប្រឹក្សា កំពុងតែពិភាក្សាគ្នាអំពីវិបត្តិនៅស៊ីរី ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយអគ្គលេខាធិការ UN លោក បាន គីមូន កាលពីថ្ងៃពុធមុនពេលសម័យប្រជុំក្រុមប្រឹក្សាថ្មី។

ក្នុងនោះដែរអាមេរិក និងរុស្ស៊ី ត្រូវបានកោះប្រជុំពិភាក្សាជាអន្តរជាតិ នៅអឺរ៉ុបចុងសប្តាហ៍នេះ ដើម្បីព្យាយាមជាថ្មីម្តងទៀត ក្នុងការធានាឲ្យមានបទឈប់បាញ់គ្នាមួយ និងការបញ្ចប់យុទ្ធនាការទម្លាក់គ្រាប់បែក នៅស៊ីរី៕

new-zealand-makes-un-push-for-end-to-syria-air-attacks

មតិយោបល់