ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ISIS បាញ់សម្លាប់ជនស៊ីវិល ៣៦ នាក់ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ បើតាមអភិបាលខេត្ត នៅថ្ងៃពុធនេះ បានបញ្ជាក់ថា យ៉ាងហោចណាស់ជនស៊ីវិល ៣៦ នាក់ ត្រូវបានបាញ់សម្លាប់ ដោយពួកសកម្មប្រយុទ្ធ នៅភាគខាងលិចខេត្ត Ghor ប្រទេសអាហ្វហ្គានីស្ថាន កាលយប់ថ្ងៃអង្គារ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Abdul Hai Khatibi បាននិយាយថា ជាការសងសឹកបន្ទាប់ពីប៉ូលិសអាហ្វហ្គានីស្ថាន បានបាញ់សម្លាប់មេបញ្ជាការពួកសកម្មប្រយុទ្ធ Daesh ម្នាក់ កាលពីម្សិលមិញ ពួកភេវរករបានចាប់ជនស៊ីវិល ៣៦ នាក់ បាញ់សម្លាប់ផងដែរ៕

30-civilians-killed-by-isis-in-afghanistan

មតិយោបល់