ព័ត៌មានបច្ចេកវិទ្យា ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុនតូយ៉ូតាប្រកាសប្រមូលរថយន្ត ៥,៨ លានគ្រឿងមកវិញ ខណៈមានអ្នកស្លាប់ និងរបួសរាប់រយនាក់

ជប៉ុនៈ ក្រុមហ៊ុនតូយ៉ូតាប្រទេសជប៉ុន បានប្រកាសប្រមូលរថយន្ត ៥,៨ លានគ្រឿងនៅជុំវិញពិភពលោកមកពិនិត្យទ្បើងវិញ បន្ទាប់ពីមានបញ្ហាផ្នែកពោងសុវត្ថិភាព។ នេះបើយោងតាមរយៈ សារព័ត៌មាន WSJ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦។

បញ្ហាខាងលើនេះ បានបង្កឲ្យមនុស្សជាច្រើននាក់ បានស្លាប់ និង​រាប់រយនាក់ទៀតរងរបួស ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន Toyota ក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយ បានឲ្យដឹងថា ក្រុមហ៊ុននឹងទទួលយករយន្ត ១,១៦ លានគ្រឿងនៅប្រទេសជប៉ុន ១,៤៧ លានគ្រឿងនៅអឺរ៉ុប និង ៨២០ ពាន់គ្រឿងទៀតនៅប្រទេសចិន ដែលបានផលិតក្នុងចន្លោះខែមេសា ឆ្នាំ២០០៦ ដល់ខែធ្នូ ឆ្នាំ ២០១៤៕

problem toyota

មតិយោបល់