ថៃៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បានឱ្យដឹងកាលពីថ្ងៃច័ន្ទថា មនុស្ស១៥នាក់ហើយ
ត្រូវបានចាប់ខ្លួនពីបទប្រមាថរបបរាជានិយមក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីព្រះមហាក្សត្រសោយទិវង្គត កាលពីថ្ងៃ១៣ ខែតុលា។ នេះបើតាមរយៈសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃ ០១ខែវិច្ឆិកា ឆ្នាំ ២០១៦។
អ្នកនាំពាក្យប៉ូលិស លោក Piyaphan Pingmuang បាននិយាយថា មនុស្ស២៥នាក់ហើយ ត្រូវបានចោទប្រកាន់ពីបទប្រមាថ និងរិះគន់ព្រះមហាក្សត្រ Bhumibol Adulyadej ខណៈដែលជនសង្ស័យ ១០នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ថា បានចែកចាយព័ត៌មាននេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ៕
មតិយោបល់