កូរ៉េខាងត្បូងៈ ទីភ្ញាក់ងារសារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍នៅថ្ងៃចន្ទ ទី០៨ ខែសីហានេះថា យោធារបស់កូរ៉េខាងត្បូងគ្រោងនឹងដាក់ពង្រាយផ្កាយរណបឈ្លបយកការណ៍៥គ្រឿង និងបង្កើនបច្ចេកវិទ្យាទំនើបរបស់ខ្លួន នៅឆ្នាំ ២០២២ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្ត “បណ្តាញពិឃាត” ដើម្បីការពារទុកជាមុន ព្រមទាំងដាក់ពង្រាយនុយក្លែអ៊ែរ និង មីស៊ីលផងដែរ ក្រោយពលទទួលការគំរាមកំហែងពីកូរ៉េខាងជើង។
នាយកដ្ឋានរដ្ឋបាលកម្មវីធីគ្រប់គ្រង និងការពារជាតិ បានដកស្រងសម្តីទីភ្នាក់ងារលទ្ធកម្មអាវុធ ថា នឹងបើកសម័យប្រជុំពន្យល់ពិភាក្សនៅថ្ងៃពុធ សម្រាប់គម្រោងដើម្បីធ្វើឲ្យប្រព័ន្ធណបឈ្លបយកការណ៍របស់ខ្លួនមានសត្ថភាពកាន់តែល្អប្រសើរ បន្ទាប់ពីទទួលបានថវិការ ១ពាន់លានដុល្លារដើម្បីស្ថាបនាកែលម្អនៅលើវិស័យនេះ៕
មតិយោបល់