ក្រុមហ៊ុន Snap កំពុងដាក់លក់ផលិតផលជំនាន់ថ្មី ជាវែនតាចាប់យកវីដែអូ តាមរយៈម៉ាស៊ីនផ្គត់ផ្គង់មួយ។ Snapchat និយាយថា គេមានគម្រោងលក់នូវទស្សនីយភាពដោយប្រើវែនតាចាប់យកវីដេអូ ដែលត្រូវបានប្រកាសកាលពីខែកញ្ញា ជាមួយនិងម៉ាស៊ីន Snapbots ដែលមានលក្ខណៈដូចជាម៉ាស៊ីនផ្គត់ផ្គង់អញ្ចឹងដែរ។
Snapchat គ្រោងដាក់ម៉ាស៊ីននេះ នៅទូទាំងសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗ។ ជាមួយនឹងម៉ាស៊ីនដំបូងគេ គឺនឹងមកដល់ទីក្រុ Venice Beach មុនគេ។ ការពិតនៃនិន្នាការនិយមរបស់ក្រុមហ៊ុន Snapchat ចូលចិត្តផ្តល់នូវថេរវេលាខ្លី ដែលអាចដំណើរការត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ហើយនឹងត្រូវដកយកម៉ាស៊ីន Snapbots ចេញពីកន្លែងដាក់វិញ (មានន័យថា៖ ដាក់ឲ្យប្រើតែមួយថ្ងៃគត់) ។
នៅពេលដែលវែនតានេះ ត្រូវបានប្រកាសចេញមក ក្រុមហ៊ុន Snap បាននិយាយថា ទស្សនីយភាពនឹងត្រូវបានដំណើរការ ក្នុងការផ្តល់ជូនមានរយៈពេលកំណត់។ ក្រុមហ៊ុននឹងធ្វើការប្រកាសទីតាំងដាក់ម៉ាស៊ីន Snapbot ថ្មី ក្នុងរយៈពេល២៤ម៉ោងមុនពេលម៉ាស៊ីន Snapbot បង្ហាញខ្លួន ហើយអ្នកអាចពិនិត្យមើលគេហទំព័រទស្សនីយភាពមួយនេះ ដើម្បីមើលថា នៅពេលណានិងនៅកន្លែងណាដែលទីតាំង Snapbot ដាក់ដំណើរការ។ ចំពោះវែនតានេះវិញមានតម្លៃប្រហែល ១២៩ ដុល្លារ។
ខាងក្រោមជាវីដេអូផ្សព្វផ្សាយអំពី Snapbots៖
https://www.youtube.com/watch?v=Vc9SOkPWqIQ
មតិយោបល់